ក្នុង​ឆ្នាំ​២០១៩យុវជន​សិង្ហ​បុរី​ ភាគច្រើនអាយុ​ពី​២០ ទៅ​២៩​ឆ្នាំ ចំនួន​៧១​នាក់ បានធ្វើ​អត្តឃាត

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមរបាយការណ៍អង្គការបង្ការការសម្លាប់ខ្លួន Samaritan of Singapore (SOS) បានអះអាងនៅថ្ងៃទី ខែសីហាម្សិលមិញនេះថា ក្នុងឆ្នាំ២០១៩ យុវជនសិង្ហបុរីអាយុពី២០ ទៅ២៩ឆ្នាំ ចំនួន៧១នាក់ បានធ្វើអត្តឃាត រហូតមកដល់បច្ចុប្បន្ននេះយុវជនសិង្ហបុរីដែលមានអាយុចន្លោះ២០ឆ្នាំ នៅតែបន្តជាក្រុមអាយុដែលបានសម្លាប់ខ្លួនច្រើនជាងគេបំផុត ធៀបទៅនឹងក្រុមអាយុដទៃទៀត

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការ SOS ដែលចុះផ្សាយដោយទូរទស្សន៍សិង្ហបុរី Channel News Asia​ បានបញ្ជាក់ថា «​ការធ្វើអត្តឃាតតំណាងឲ្យភាគ នៃចំនួនអ្នកស្លាប់ទាំងអស់របស់ក្រុមអាយុចន្លោះ២០ឆ្នាំខាងលើ​»​ អង្គការSOS បន្ថែមថា កាលពីឆ្នាំ២០១៩ ការសម្លាប់ខ្លួនឯង ក៏នៅតែជាកត្តាចម្បងនៃការស្លាប់របស់មនុស្សអាយុពី១០ ទៅ២៩ឆ្នាំផងដែរ

អង្គការSOS បានបន្ថែមទៀតថា ក្នុងចំណោមអ្នកដែលប្រាប់ពីអាយុនៅពេលស្វះស្វែងរកជំនួយបន្ទាន់២៤ម៉ោងដើម្បីបង្ការការសម្លាប់ខ្លួននៅឆ្នាំ២០១៩ មានចំនួន១៧ភាគរយដែលស្ថិតនៅចន្លោះ២០ ទៅ២៩ឆ្នាំ បន្ថែមពីនេះទៅទៀត ក្រុមអាយុចន្លោះ២០ឆ្នាំ ដែលទូរស័ព្ទស្វែងរកជំនួយមានចំនួនកើនឡើងពី,៣៩៦ ករណីនៅឆ្នាំ២០១៨ មក,១២៤ករណីនៅឆ្នាំ២០១៩

សូមជម្រាបថា ការសម្លាប់ខ្លួននៅប្រទេសសិង្ហបុរីទាំងមូលនៅឆ្នាំ២០១៩ មានចំនួន៤០០ករណី កើនឡើងបន្តិចធៀបទៅនឹងតួលេខ៣៩៧ករណីក្នុងឆ្នាំ២០១៨ ប៉ុន្តែបើធៀបទៅនឹងប្រជាជនសិង្ហបុរីទាំងមូល ការសម្លាប់ខ្លួនមានការធ្លាក់ចុះពី,៣៦ភាគរយក្នុងចំណោមសែននាក់នៅឆ្នាំ២០១៨ មកត្រឹមភាគរយក្នុងចំណោមសែននាក់ក្នុងឆ្នាំ២០១៩ចំពោះបញ្ហាមួយចំនួនដូចជាទំនាក់ទំនងស្នេហា ឧបសគ្គក្នុងការដោះស្រាយបញ្ហាផ្លូវចិត្ត និងការតស៊ូជម្នះក្នុងស្ថានការលំបាកត្រូវបានកត់សម្គាល់ថា ជាកត្តាគួបផ្សំដែលជំរុញឲ្យយុវជនមានសម្ពាធតានតឹងផ្លូវចិត្តធ្ងន់ធ្ងរ នេះបើតាមរបាយការណ៍ដដែល

លោក Gasper Tan ប្រធានប្រតិបត្តិ SOS បានលើកឡើងពីសេចក្តីបារម្ភពាក់ព័ន្ធការកើនឡើងករណីសម្លាប់ខ្លួនរបស់ក្រុមយុវជនអាយុចន្លោះ២០ឆ្នាំ បើទោះបីជាមានការកើនឡើងដូចគ្នាការស្វែងរកជំនួយតាមទូរស័ព្ទបន្ទាន់ក្តី លោកបានលើកឡើង មានរឿងជាច្រើនទៀតដែលត្រូវធ្វើក្នុងសហគមន៍ដើម្បីយល់ដឹង និងដោះស្រាយបញ្ហាដែលរារាំងមិនឲ្យយុវជនស្វែងរកជំនួយ

គួរបញ្ជាក់ថា ការស្ទង់មតិរបស់ SOS បានបង្ហាញថាយុវជនមួយនាក់ក្នុងចំណោមនាក់នឹងមិនស្វែងរកជំនួយឡើយនៅពេលគេមានអារម្មណ៍ជ្រួលច្របល់ មូលហេតុក្នុងការមិនស្វែងរកជំនួយដែលត្រូវបានលើកឡើងដោយរបាយការណ៍ SOS មានដូចជា ការខ្មាស់អៀនការត្រូវបានអ្នកដទៃវាយតម្លៃ និងការគិតថាគ្មានអ្វីដែលអាចជួយបាន៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print