កូរ៉េខាងត្បូង ៖ កូរ៉េខាងជើងបើកទំនប់ទឹកព្រំដែនដោយមិនផ្តល់ព័ត៌មានជាមុន

ចែករំលែក៖

កូរ៉េខាងត្បូង៖មន្ត្រីឯកភាពជាតិកូរ៉េខាងត្បូងបានប្រកាសថា ចាប់តាំងពីខែកក្កដា មកដល់ថ្ងៃទី​៣ ខែសីហា​​កូរ៉េខាងជើងបានបើកទំនប់ទឹក​ដល់ទៅ​៣លើកដោយមិនបានផ្តល់ព័ត៌មានមកដល់ភាគីកូរ៉េខាងត្បូង ដែលស្ថិតនៅវាលទំនាបងាយរងគ្រោះដោយទឹកជំនន់នោះឡើយ។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយនៅថ្ងៃទី​៤ ខែសីហាថា​ កូរ៉េខាងជើងបានបន្តបើកទំនប់នៅដើមសប្តាហ៍នេះដោយមិនបានផ្តល់ព័ត៌មានឲ្យភាគីកូរ៉េខាងត្បូងបានដឹងនោះឡើយ​ ដែលជាការបំពានលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ​។ កាលពីថ្ងៃទី ៣ ខែសីហា កូរ៉េខាងជើង បានសម្រេចបើកទ្វារទំនប់ទឹក Hwanggang ចូលទៅដងទន្លេ Imijin។ ការបើកទំនប់ដោយមិនផ្តល់ដំណឹង​នេះធ្វើឲ្យមន្ត្រីក្នុងតំបន់ប្រកាសអាសន្នពីគ្រោះទឹកជំនន់ដែលអាចកើតឡើងនៅតំបន់ព្រំដែនកូរ៉េខាងត្បូង​។
មន្ត្រីកូរ៉េខាងត្បូង​បានប្រកាសថា ចាប់តាំងពីខែកក្កដាមកដល់ថ្ងៃទី៣ ខែសីហា កូរ៉េខាងជើងបានបើកទំនប់ដល់ទៅ៣លើកដោយមិនបានផ្តល់ព័ត៌មាន​សោះឡើយ។ នៅពេលនេះកូរ៉េខាងត្បូង​បានសហការជាមួយភាគីពាក់ព័ន្ធដើម្បីរក្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង ដើម្បីទទួលបានដំណឹងមុនពេលបើកទំនប់​។
តាមកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខាកាលពីខែតុលាឆ្នាំ​២០០៩ ក្រោយហេតុការណ៍បើកទំនប់ទឹកHwanggangធ្វើឲ្យ ពលរដ្ឋកូរ៉េខាងត្បូង៦នាក់ស្លាប់​។ ទាំងនោះហើយទើបភាគីទាំងពីរបានព្រមព្រៀងគ្នាថា មុនពេលបើកទំនប់ភាគីកូរ៉េខាងជើងត្រូវតែផ្តល់ព័ត៌មានជាមុន៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print