រថយន្តយីឌុក បុករះរថយន្ត និងម៉ូតូជាច្រើនគ្រឿង រួចជ្រុលទៅបុកទាមកាហ្វេ ផ្អើលអ្នកអង្គុយផឹកកាហ្វេរត់ចែកជើងគ្នា

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ខណៈដែលរថយន្តយីឌុកមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្នពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ក៏ជ្រុលទៅបុករះរថយន្ត និងម៉ូតូជាច្រើនគ្រឿង ហើយរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកទាមកាហ្វេ ផ្អើលអ្នកអង្គុយផឹកកាហ្វេរត់ចែកជើងគ្នា ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស ឬគ្រោះថ្នាក់ដល់ជីវិតនោះទេ គ្រាន់តែខូចខាតរថយន្ត និងម៉ូតូយ៉ាងដំណំ

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង លើផ្លូវជាតិលេខ៧ ចំណុចភូមិទួលអង្រ្គង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ករណីគ្រោះថា្នក់ចរាចរខាងលើនេះ បង្កឡើងដោយរថយន្តយីឌុកមួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3G-4672 បើកបរដោយយុវជនម្នាក់ ខណៈមេឃកំពុងភ្លៀងខ្លាំងមិនប្រយ័ត្ន ក៏បានរេចង្កូតទៅបុករះថយន្ត០៥គ្រឿង ម៉ូតូ០២គ្រឿង និងបណ្តាលអោយខូចខាតយ៉ាងដំណំហើយករណីនេះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ

បើតាមការបញ្ជាក់របស់សមត្ថកិច្ចស្រុកពញាក្រែកបានឱ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនមាន មនុស្សរងរបួសនោះទេ។

ខណៈពេលនោះដែរ សមត្ថកិច្ចជំនាញ មូលដ្ឋានបានចុះជួយធ្វើអន្តរាគមន៍និង បន្តដឹក អូស និងស្ទូចវត្ថុតាងមានរថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕ដោយ៖វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print