បារាំង រុស្ស៊ីបញ្ជូនយន្តហោះយោធាដឹកគ្រូពេទ្យ និងអ្នកជំនាញទៅជួយដល់លីបង់

ចែករំលែក៖

នៅពេលនេះ បារាំង​បានបញ្ជាយន្តហោះដឹកជញ្ជូនយោធាពីរគ្រឿង​ដឹកគ្រូពេទ្យ​៥៥នាក់និងបរិក្ខារ ទៅកាន់រដ្ឋធានីBeyrouth ជួយដល់ប្រទេសនេះ ពេលជួបទុក្ខធំដោយការផ្ទុះ មានកម្លាំងបំផុតបន្ទាប់ពីគ្រាប់បែកបរមាណូ​។
នៅថ្ងៃទី​០៥ខែសីហានេះ វិមានប្រធានាធិបតីបារាំង បានប្រកាសថា បារាំងបានសម្រេចបញ្ជូនយន្តហោះយោធាពីរគ្រឿងនិងក្រុមគ្រូពេទ្យ​៥៥នាក់​ទៅជួយដល់ប្រទេសនេះដោះស្រាយហេតុការណ៍បន្ទាន់នៅចំពោះមុខ​។ យន្តហោះបារាំងបានចាប់ផ្តើមហោះហើរទៅកាន់លីបង់នៅរសៀលថ្ងៃទី​០៥ខែសីហា ដោយមានបរិក្ខារពេទ្យសរុប ២២តោន​។
ក្រោយការផ្ទុះប្រធានាធិបតីបារាំង លោកម៉ាក្រុង ក៏បានទូរស័ព្ទទៅកាន់ ប្រធានាធិបតីលីបង់ លោកMichel Aoun ចូលរួមរំលែកទុក្ខ ពីការផ្ទុះយ៉ាងខ្លាំងនោះ ។ ប្រធានាធិបតីបារាំង​បានស្នើទៅជួយដល់លីបង់​ជាបន្ទាន់ ដោយទទួលបានការយល់ព្រមភ្លាមៗពីប្រធានាធិបតីលីបង់។
ក្រៅពីបារាំង រុស្ស៊ីក៏បានបញ្ជូនយន្តហោះយោធា ៥គ្រឿង ដឹកបរិក្ខារពេទ្យ​ និងក្រុមអ្នកជំនាញ​ ដើម្បីសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ន ព្យាបាលអ្នករងរបួសភ្លាមៗ ដោយសារតែមន្ទីរពេទ្យនានា ពេញទៅដោយអ្នកជំងឺ។
មកទល់ពេលនេះ តាមព័ត៌មានពីអង្គការកាកបាទក្រហមលីបង់ បញ្ជាក់ថា មានអ្នកស្លាប់កើនឡើងជាង​១០០នាក់ និងអ្នករងរបួស ជាង​៤ពាន់នាក់ ។ ចំណែកការផ្ទុះវិញ អាជ្ញាធរលីបង់បានបញ្ជាក់ថា សារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ទម្ងន់ ២,៧៥០តោន ត្រូវបានរក្សាទុកក្នុងឃ្លាំងនោះអស់រយៈពេល ០៦ឆ្នាំមកហើយ ដោយ​គ្មានការរក្សាសុវត្ថិភាពត្រឹមត្រូវ ទើបបានជាបណ្តាលឲ្យវាផ្ទុះយ៉ាងកក្រើក បែបនេះ៕ ដោយធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print