ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ជួយសម្រួលឲ្យនិស្សិតខ្មែរ ៣២នាក់ ធ្វើដំណើរមកកម្ពុជាវិញ ក្រោយបញ្ចប់ការសិក្សា

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទីភ្នាក់ងារAKP បានចេញផ្សាយនៅថ្ងៃពុធទី៥ ខែសីហា ឆ្នាំ២០២០នេះថា និស្សិតខ្មែរចំនួន ៣២នាក់ ដែលបាន​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ពីសកលវិទ្យាល័យចំនួន១៦ នៅប្រទេសថៃ ត្រូវបានស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃបានធ្វើកិច្ចសហការជាមួយអាជ្ញាធរថៃ និងកម្ពុជា ជាពិសេសនៅច្រកទ្វារព្រំដែន​អន្តរជាតិខ្លងលឹក–ប៉ោយប៉ែត ក្នុងការជួយសម្រួលដំណើរមាតុភូមិនិវត្តន៍ប្រទេសវិញ ។

សូមជម្រាបថា បន្ទាប់ពីនិស្សិតខ្មែរចំនួន ៣២នាក់ បាន​បញ្ចប់ការសិក្សានៅតាមសកលវិទ្យាល័យផ្សេងចំនួន១៦ នៅក្នុងប្រទេសថៃ រួចមកពួកគេបានស្នើសុំឲ្យស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ជួយសម្រួលក្នុងការដំណើរចាក់ចេញពីប្រទេសថៃ ដើម្បីត្រលប់មកប្រទេសកម្ពុជាវិញ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែសីហា នាពេលថ្មីៗនេះ ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ​១៩ ដែលអាចប្រឈមនឹងរលកទី២ រដ្ឋាភិបាលថៃ ក៏បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយខែបន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print