គណៈគ្រប់គ្រងបណ្តាញសង្គម Facebook កាលពីថ្ងៃទី៥ខែសីហា បានប្រកាសថា បានលុបអត្ថបទដែលបានបង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ប្រធានាធិបតីដូណាល់ត្រាំ ដោយសារតែអត្ថបទខុសពីការពិតស្តីពីកូវីដ១៩
ការចុះផ្សាយរបស់លោកត្រាំ គឺឃ្លីបវីដេអូឆ្លើយតបបទសម្ភាសន៍របស់បណ្តាញព័ត៌មានFox News កាលពីថ្ងៃទី០៥ខែសីហា ។ អ្នកនាំពាក្យក្រុមហ៊ុន Facebook លោក Andy Stone បានប្រកាសឲ្យដឹងថា«វីដេអូដែលលោកត្រាំបង្ហោះខុសតួលេខស្តីពី អ្នកឆ្លងកូវីដ១៩ ទាំងនោះគឺផ្ទុយជាមួយគោលការណ៍របស់ក្រុមហ៊ុន ហ្វេសប៊ុកពាក់ព័ន្ធកូវីដ១៩។
លោកស្រី Courtney Parella អ្នកនាំពាក្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រាំបានបញ្ជាក់ថាសកម្មភាពរបស់ក្រុមហ៊ុនហ្វេសប៊ុក មានសកម្មភាពលម្អៀង ដើម្បីប្រឆាំងប្រធានាធិបតី។ជាមួយគ្នានោះលោកស្រី Courtney Parella បានបញ្ជាក់ បណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយមិនមែនជាអាជ្ញាកណ្តាលកាត់ក្តីនោះឡើយ។
ក្រុមហ៊ុន ហ្វេសប៊ុក បានប្រកាសឲ្យដឹងថានេះមិនមែនជាលើកទីមួយដែលបណ្តាញសង្គម បានដកអត្ថបទរបស់លោកត្រាំ ប៉ុន្តែសម្រាប់ហ្វេសប៊ុកនេះជាលើកទីមួយដេលបានដកការផ្សាយរបស់លោកត្រាំពាក់ព័ន្ធកូវីដ១៩។
កន្លងមក អគ្គនាយកក្រុមហ៊ុនហ្វេសប៊ុក លោកMark Zuckerberg ទទួលរងការរិះគន់យ៉ាងខ្លាំងពីបុគ្គលិករបស់ខ្លួន ដែលមិនមានសកម្មភាពប្រឆាំង និងលោកត្រាំពាក់ព័ន្ធអត្ថបទ ស្តីពីបាតុកម្មរើសអើងជាតិសាសន៍នាពេលកន្លងមក៕ដោយ៖ធីរីណា