ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា អះអាងថា៖ គ្មាន​ឡើយ​ករណី​វិជ្ជមាន COVID-19 នៅក្នុង​សហគមន៍​នៃ​ស្ថានទូត​

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពី​ក្រសួងសុខាភិបាលកម្ពុជា បានប្រកាស​ពី​ឆ្លង​ជា​បន្តបន្ទាប់​ ក្នុងនោះ​មាន​សមាជិក​ចំនួន ៤នាក់នៃ​សហគមន៍​ស្ថានទូត​អាមេរិក ត្រូវបាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន COVID-19 ។ ស្រាប់តែនៅថ្ងៃទី៥ ខែសីហាម្សិលមិញនេះស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​សរសេរ​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា៖ គ្មាន​ឡើយ​ករណី​វិជ្ជមាន COVID-19 នៅក្នុង​សហគមន៍​នៃ​ស្ថានទូត​។

នៅក្នុងសារបញ្ជាក់​របស់​ស្ថានទូត​អាមេរិក​ បានសរសេរថា «​សមាជិក​បួន​នាក់​នៃ​សហគមន៍​ក្នុង​ស្ថានទូត​អាមេរិក ត្រូវបាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន COVID-19 បន្ទាប់ពី​មកដល់​កម្ពុជា​ ។ ប៉ុន្តែ​ពួកគេ​ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​យ៉ាង​តឹងរឹង​សម្រាប់​រយៈពេល​ច​ត្តា​ឡី​ស័ក ហើយ​គ្មាន​ឃើញ​មាន​រោគសញ្ញា​នៅក្នុង​អំឡុង​ពេលនោះ​ទាំងមូល ហើយ​តាំងពី​ពេលនោះ ឆ្លងកាត់​ការធ្វើ​តេស្ត​ពីរដង ដោយ​លទ្ធផល​អវិជ្ជមាន​ទាំង​ពីរដង​»​។

​ស្ថានទូត​អាមេរិក បានបញ្ជាក់​ទៀតថា បច្ចុប្បន្នពួកគេកំពុងយកចិត្តទុកដាក់ក្នុងការ​ទប់ទល់​ការ​រាលដាល​កូ​វីដ​-១៩ ដោយ​គោរព​តាម​លក្ខ​ខ័ណ្ឌ​ទាំង​អស់​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ ការមកដល់ ការធ្វើ​តេស្ត និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៃ​បុគ្គលិក​ស្ថានទូត​និង​សមាជិកគ្រួសារ​ទាំងអស់​របស់គេ​។​ ដោយ«​បុគ្គលិក​ទាំងអស់​រប​ស់​ស្ថានទូត​ត្រូវតែមាន​លទ្ធផល​តេស្ត​អវិជ្ជមាន COVID-19 មុនពេល​ធ្វើដំណើរ​មក​កម្ពុជា​បន្តិច ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ ហើយ​ត្រូវបាន​តេស្ត​ឡើងវិញ​នៅពេល​មកដល់ ហើយ​ត្រូវធ្វើ​តេស្ត​ង​ម្តងទៀត​មុនពេល​បញ្ចប់​ច​ត្តា​ឡី​ស័ក ។​

គួរបញ្ជាក់ថា ២​ករណី​ដំបូង​ក្នុង​សហគមន៍​ស្ថានទូត​អាមេរិក គឺ​ស្ត្រី​វ័យ​២៧​ឆ្នាំ និង​ទារិកា​វ័យ​១៥​ខែ ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី​១៧ខែកក្កដា​។ ចំណែក១​ករណី​ទៀត​នៅ​ថ្ងៃទី​៣០ ខែកក្កដា និង​១​ករណី​ចុងក្រោយ​នៅ​ថ្ងៃទី​៤ ខែសីហា ហើយ​បច្ចុប្បន្ន​ពួកគាត់​សុទ្ធតែ​ជាសះស្បើយ​។

សូមជម្រាបថា ក្នុង​ប្រតិបត្តិ​ការប្រឆាំងជំងឺឆ្លង COVID-19 ដែលជាជំងឺដ៏កាចសាហាវមួយនេះ សហរដ្ឋអាមេរិក​បាន​រួមចំណែក​នូវ​ជំនួយ​ជាង១១ លាន​ដុល្លារ ដល់​កម្ពុជា​ផងដែរ ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print