មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមនុស្សស្លាប់នាពេលបច្ចុប្បន្ននេះ កត្តាសំខាន់គឺល្មើសល្បឿន និងបើកបរមិនប្រកាន់ស្ដាំ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្ត សរុបចំនួន១,០៦៦គ្រឿង ក្នុងនោះមានម៉ូតូ៨១៦គ្រឿង ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា ជិះបញ្ច្រាស់ មិនគោរពសិទ្ធិ និងប្រើប្រាស់ទូរស័ព្ទដៃ។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន អត់បណ្ណបើកបរ អត់ពាក់ខ្សែក្រវាត់ ល្មើសសញ្ញា ប្រើប្រាស់ទូរស័ព្ទ អត់ស្លាកលេខ ជាដើម។

នាយឧត្តមសេនីយ៍បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវភាគច្រើន ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ លោក បានសំណូមពរដល់សាធារណជន និងអ្នកប្រើប្រាស់ផ្លូវទាំងឡាយ សូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ជាការជូនចំណែកអភិវឌ្ឍសង្គមជាតិយើង។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ បទល្មើសចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន១០លើក/ពេលយប់៥លើក បានបណ្តាលឱ្យមនុស្សស្លាប់៣ន (ល្មើសល្បឿន កត្តាយានយន្ត) និងរបួសសរុប១០ន/ស្រី១ន (របួសធ្ងន់៦ន) មូលហេតុប្រមូលផ្តុំរួមមាន បើកបរលើសល្បឿន មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រើប្រាស់ទូរស័ព្ទពេលបើកបរ ស្រវឹង បត់គ្រោះថ្នាក់ ងងុយ ប្រជែងគ្រោះថ្នាក់ កត្តាយាន ។ល៕

...

ប្រភព៖ ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print