ពលរដ្ឋវៀតណាមស្លាប់ ដោយសារ COVID-19 កើនឡើងដល់៩នាក់ហើយ

ចែករំលែក៖

អន្តរជាតិ៖ យោងតាម​សេចក្តីប្រកាស​ព័ត៍មានរបស់​ក្រសួងសុខាភិបាលវៀតណាម នៅ​រសៀល​ថ្ងៃទី​៦ ខែសីហានេះថា ចំនួនអ្នកស្លាប់ដោយសារ​ជំងឺ COVID-19 សរុបកើនឡើង​ដល់ ៩​នាក់​ហើយ ។

បើតាម​ការអះអាង​រប​ស់​មន្ត្រី​សុខាភិបាល​វៀតណាម មាន​អ្នកស្លាប់ ១​ករណី​ទៀត ដែលជា​ស្ត្រី​មាន​វ័យ ៦៧​ឆ្នាំ រស់នៅ​ខេត្ត Quang Nam ដោយសារតែស្ត្រី​រូបនេះ មាន​ជំងឺ​ទឹកនោមផ្អែម​កម្រិត​២ មេរោគ​នៅក្នុង​ឈាម ជំងឺ​ខូច​គ្រលៀន និង​ជំងឺ​ផ្សេងទៀត​ជាដើម​។

​ដោយឡែកលោក Nguyen Truong Son អនុរដ្ឋមន្ត្រី​សុខាភិបាល ក៏បាន​វាយតម្លៃថា៖ ករណី​ឆ្លង COVID-19 របស់​វៀតណាម នឹង​នៅតែ​កើនឡើង ក្នុង​រយៈពេល ១០​ថ្ងៃ​ខាងមុខ​។

គួរបញ្ជាក់ថា នាពេលកន្លងមក រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម  បាន​បញ្ជាក់ថា ខេត្ត​ក្រុង​យ៉ាងតិចចំនួន​១០ មាន​ករណី​ឆ្លង COVID-19 ដែល​ទាក់ទង​នឹង​ទីក្រុង​ដា​ណា​ង​។ ភាគច្រើន​នៃ​ខេត្ត​ក្រុង​ទាំងនេះ គឺ​ស្ថិតនៅ​ភាគ​ខាងជើង​ ។ បច្ចុប្បន្នករណី​អ្នកស្លាប់​សរុប​ដោយសារ COVID-19 បាន​កើន​ឡើងដល់​ចំនួន ៩​នាក់ ខ​ណះ​ករណី​ឆ្លង​បាន​កើន​ឡើងដល់ ៧១៧​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៨១​នាក់​ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print