អន្តរជាតិ៖ លោក Le Quoc Doanh អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះបានធ្វើការជាមួយទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅប្រទេសវៀតណាម Hu Suo Jin ក្នុងការនាំចេញផលិតផលកសិកម្មជាពិសេសផ្លែមៀន ទៅកាន់ប្រទេសចិន។ លោកបានបន្ថែមថា ខណៈមួយរយៈពេលថ្មីៗនេះ ការនាំចេញ និងនាំចូលផលិតផលកសិផលនេសាទរវាងប្រទេសទាំងពីរមានការថយចុះដោយសារការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ។
អនុរដ្ឋមន្រ្តីវៀតណាមរូបនេះ បន្តថា ស្ថានទូតចិនប្រចាំនៅវៀតណាម បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ដើម្បីលុបចោលការលំបាកក្នុងការដឹកជញ្ជូនផលិតផលកសិកម្មរបស់វៀតណាមទៅកាន់ប្រទេសចិន។
ទន្ទឹមនឹងនោះ ប្រទេសវៀតណាមចង់ជំរុញការនាំចេញផ្លែមៀន និងគូលែនទៅកាន់ប្រទេសចិន ដោយសារផ្លែឈើទាំងនេះអាចត្រូវបានកែច្នៃទៅជាផលិតផលផ្សេងៗជាច្រើនទៀត។ ខណៈប្រទេសចិន គឺជាទីផ្សារប្រពៃណីដ៏ធំមួយរបស់វៀតណាម ហើយប្រទេសវៀតណាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិននៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
គួរបញ្ជាក់ថា ប្រទេសវៀតណាម បានដឹកជញ្ជូនផ្លែឈើជាច្រើនទៅប្រទេសចិនក្នុងនោះរួមមាន៖ ផ្លែស្វាយចំនួន ៦ ម៉ឺនតោនពីខេត្ត Bac Giang ភាគខាងជើងដែលជាផលិតចង្វាក់ផ្គត់ផ្គង់ធំជាងគេនៅប្រទេសវៀតណាម៕ដោយ៖ស តារា