ភ្នំពេញ៖ ការអំពាវនាវរបស់ក្រសួងសុខាភិបាល ក្នុងកិច្ចការពារសុខភាពសម្រាប់បុគ្គលគ្រប់រូប នាឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីយជាតិខ្មែរ និងនារដូវវស្សានេះ ក្នុងនោះក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រេីនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំបន្តការការពារការចម្លងវីរុសកូវីដ-១៩ កុំឲ្យឆ្លងមកបុគ្គល មកក្រុមគ្រួសារ និងកុំឲ្យមានការឆ្លងចូលសហគមន៌ តាមរយ:ការអនុវត្តវិធានការសាមញ្ញៗ តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរបស់ក្រសួងសុខាភិបាល ព្រមទាំងត្រូវចេះការពារការចម្លងជំងឺផ្សេងៗទៀតដូចជាជំងឺគ្រុនឈីក គ្រុនឈាម គ្រុនចាញ់ ជាដេីម។ ការធ្វេីដំណេីរទៅទីណា កន្លែងណា ពេលណា ត្រូវតែពាក់ម៉ាស់ការពារជានិច្ច លាងដៃសម្អាតឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលលេីសពីមួយម៉ែត្រកន្លះ ឡេីង ដេីម្បីចៀសផុតការចម្លងវីរុសកូវីដ-១៩។ លុបបំបាត់ជម្រកមូសខ្លា សម្រាន្តក្នុងមុង ប្រេីថ្នាំលាបដៃជេីងការពារមូសខាំ (Repellent) ប្រេីសម្លៀកបំពាក់វែងៗជិតដៃជេីង ដាក់អាបែតក្នុងពាង ឫអាងទឹក អនាម័យបរិដ្ឋានជុំវិញផ្ទះកុំឲ្យមានទឹកដក់ និងព្រៃស្តុកជាដេីម ដេីម្បីការពារជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺផ្សេងៗទៀតដែលបង្កឡេីងដោយសារមូសខាំ។
ខាងក្រសួងសុខាភិបាលក៏សូមជូនពរបងប្អូនមានសុខភាពល្អ ចៀសផុតនូវជំងឺដង្កាត់ ពិសេសកុំឲ្យមានការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៌ និងកុំឲ្យមូសខាំ នាំឲ្យមានជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺផ្សេងៗទៀត។
ដោយ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន