តាមសារព័ត៌មានTTXVN បានផ្សាយថា ខ្មាន់កំាភ្លើងម្នាក់ប្រដាប់ដោយកាំភ្លើង បានចាប់មនុស្ស៥នាក់ធ្វើជាចំណាប់ខ្មាំងនៅល្ងាចថ្ងៃទី៦ ខែសីហា ក្នុងធនាគារមួយកណ្តាលទីក្រុងLe Havre ភាគខាងជើងប្រទេសបារាំង។
តាមប្រភពព័ត៌មានពីកម្លាំងប៉ូលិសបារាំង បានឲ្យដឹងថា ខ្មាន់កាំភ្លើងចាប់មនុស្សធ្វើជាចំណាប់ខ្មាំងក្នុងធនាគារ BRED មានតែម្នាក់ឯងប៉ុណ្ណោះ។ កម្លាំងប៉ូលិសបានឡោមព័ទ្ធជុំវិញធនាគារ ក្រោយទទួលបានព័ត៌មានស្តីពីការចាប់ចំណាប់ខ្មាំងខាងលើ។
ប្រព័ន្ធផ្សព្វផ្សាយបារាំងបានផ្សាយថា ជនចាប់មនុស្សធ្វើជាចំណាប់ខ្មាំងមានអាយុ៣៤ឆ្នាំ បានដាក់លក្ខខណ្ឌក្នុងការដោះលែងចំណាប់ខ្មាំង គឺត្រូវដោះលែងកុមារប៉ាឡេស្ទីនដែលឃុំខ្លួនខុសច្បាប់នៅប្រទេសអុីស្រាអែលឲ្យមានសេរីភាព។ ចំណែកពលរដ្ឋប៉ាឡេស្ទីនមានអាយុក្រោម៤០ឆ្នាំ មានសិទ្ធិទៅកាន់ព្រះវិហារ អ៊ិស្លាម al-Aqsa នៅតំបន់ហ្ស៊េរុយសាឡឹម។
នៅយប់ថ្ងៃទី៦ខែសីហា ខ្មាន់កាំភ្លើង បានដោះលែងចំណាប់ខ្មាំង៣នាក់ ក្រោយមកក៏ដោះលែងម្តងម្នាក់ មុនពេលចេញសារភាពនៅវេលាម៉ោង២៣យប់ថ្ងៃទី៦ខែសីហា(ម៉ោងនៅបារាំង)។ ប៉ូលិសបារាំងបានបញ្ជាក់ថា មិនមានចំណាប់ខ្មាំងណាម្នាក់រងរបួសនោះឡើយ ហើយខ្មាន់កាំភ្លើងក៏មិនផ្ទុះអាវុធមួយគ្រាប់ណាដែរ៕ដោយ