នៅពេលជាតិកំពុងជាប់ដៃ ពួកគេចាប់ផ្តើមបង្កើតចលាចលភ្លាមដែរ

ចែករំលែក៖

ភ្នំពេញ៖ ជំងឺកូវីដ-១៩ បាននិងកំពុងធ្វើឱ្យមេដឹកនាំលើសកលលោកយកចិត្តទុកដាក់ និងខិតខំដាក់ចេញនូវវិធានការនានាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ដើម្បីសុខុមាលភាពប្រជាពលរដ្ឋរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងនាមជាមេដឹកនាំប្រទេស។

ជាក់ស្តែង សម្រាប់ប្រទេសកម្ពុជាគ្រប់ស្ថានការណ៍ដែលជាគ្រោះថ្នាក់សម្រាប់ជាតិ និងប្រជាជន ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោហ៊ុន សែន មិនដែលរត់ចោលប្រជាជន ឬទុកឱ្យប្រជាជនណាម្នាក់រងគ្រោះដោយគ្មានការយកចិត្តទុកដាក់នោះឡើយ។

ចាប់តាំងពីសង្រ្គោះប្រជាជន និងជាតិនាថ្ងៃ៧ មករា ១៩៧៩មក ប្រជាជនកម្ពុជាបានឃើញច្បាស់អំពីប្រវត្តិដ៏លំបាកវេទនា ប្រជាជនក្រីក្រ១០០ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ស្ថាប័នរដ្ឋ ត្រូវបានកសាងឡើងវិញ ក្រោយពីសង្រ្គាមបានបំផ្លាញ។ ប៉ុន្តែទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលរកថ្ងៃសម្រាកមិនបាននេះ ក៏មានជនមួយចំនួនតូចដែលមានឈាមជ័រជាជនក្បត់ជាតិបម្រើបរទេសនៅតែចិញ្ចឹមចិត្តឆ្លៀតឱកាសប្រើមនោគមន៍វិជ្ជាញុះញង់ អុជអាល បំភ័ន្តការណ៍ពិត សម្តែងដើម្បីឱ្យសាធារណជនមានការយល់ច្រឡំទៅលើរាជរដ្ឋាភិបាល។ ។

ការប្រើមនោគមន៍របស់ពួកជនក្បត់ជាតិនេះមានការរៀបចំរចនាសម្ព័ន្ធ តួនាទីរបស់គេច្បាស់លាស់ណាស់ ដើម្បីឱ្យសាធារណជនមើលទៅដូចជាការណ៍ពិត ឆាប់ធ្លាក់ចូលមនោគមន៍បំផ្លាញជាតិរបស់ពួកគេ ដោយពួកគេរៀបចំជាតួសម្តែងជាអ្នកស្នេហាជាតិ តួសម្តែងគាំទ្រ តួសម្តែងជួយបំប៉ោងសាច់រឿង ក្រុមអ្នកជួយផ្សព្វផ្សាយទាំងបណ្តាញហ្វេសប៊ុក បណ្តាញសង្គម និងវិទ្យុបរទេសនិយាយភាសាខ្មែរ ។ល។

តើបងប្អូនមានដែលចាប់អារម្មណ៍ទេ ? ពេលពួកគេបង្កើតសាច់រឿងអ្វីមួយបំពុលសង្គម គឺពួកគេមានក្រុមផ្សេងៗគ្នានាំគ្នាសម្រុកផ្សព្វផ្សាយ ញុះញង់ សម្តែង និងវិភាគដូចមានតែក្រុមខ្លួនទេដែលស្នេហាជាតិ។ តាមពិតពួកនេះផេះទេ។

បងប្អូនអាចវិភាគបានតាមរយៈប្រវត្តិសាស្រ្តកម្ពុជា ប្រសិនបើពួកនេះជាអ្នកស្នេហាជាតិមែន ពួកនេះចូលរួម ឬចេញមុខលះបង់សង្រ្គោះជាតិពីក្រុមប៉ុល ពតហើយ ហេតុម្តេចបានជាសម្តេច តេជោ ហ៊ុន សែន និងយុទ្ធមិត្តផ្សេងៗទៀតហ៊ានពលីជីវិតជាអ្នកសង្រ្គោះជាតិកម្ពុជាយកជ័យជម្នះលើក្រុមប៉ុល ពតទៅវិញ?

អ៊ីចឹងហើយបានជាយើងលើកឡើងនៅខាងលើថា តាមពិតពួកនេះផេះទេ។

ពួកក្រុមជនក្បត់ជាតិបម្រើបរទេសនេះ រង់ចាំតែមានឱកាសពេលណាដែលរដ្ឋាភិបាលជាប់ដៃខិតខំអភិវឌ្ឍជាតិ និងខិតខំរក្សាសន្តិភាព ពួកនេះក៏ព្យាយាមមករារាំងដំណើរការ អាចនិយាយបានថា មិនជួយចូកជួយចែវគឺពួកនេះនាំគ្នាលួចយកជើងរាទឹក ។

យើងទាំងអស់គ្នានៅចងចាំថា កាលពីកម្ពុជាជាប់ដៃទប់ស្កាត់ និងដោះស្រាយ ការពារបូរណភាពដែនដីកុំឱ្យមានការឈ្លានពាននៅប្រាសាទព្រះវិហារពីសំណាក់ក្រុមរបស់លោក អាប់ភីស៊ីត វាចាជីវ៉ា ដែលជាអតីតនាយករដ្ឋមន្រ្តីថៃ ពេលនោះបែរជាក្រុមឧទ្ទាមក្រៅច្បាប់ចាប់យកឱកាសនេះទៅបង្កើតចលនានៅភាគខាងកើតប្រទេសកម្ពុជា ដោយនាំគ្នាដកបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាម ដើម្បីបង្ករឿងព្យាយាមដាក់បន្ទុកទៅលើរដ្ឋាភិបាល ក្នុងន័យឱ្យរាជរដ្ឋាភិបាលងាកមកដោះស្រាយរឿងជាមួយខ្លួន ហើយពួកក្រុមជនទាំងនោះទុកឱកាសឱ្យថៃដែលដឹកនាំដោយលោក អាប់ភីស៊ីត វាចាជីវ៉ា ប្រើកម្លាំងទ័ពទៅគ្រប់គ្រងប្រាសាទព្រះវិហាររបស់ខ្មែរ ដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជាបរាជ័យក្នុងការរក្សាប្រាសាទព្រះវិហារ។

-ចំណុចនេះ បងប្អូនយល់យ៉ាងម៉េចដែរចំពោះចេតនាក្រុមឧទ្ទាមក្រៅច្បាប់នេះ ?

បងប្អូនដឹងទេ ជនក្បត់ជាតិគឺពិតជាក្បត់ជាតិមែន ដើម្បីតែមហិច្ឆតាចង់បានអំណាចរបស់ខ្លួន សុខចិត្តគាំទ្រខាងលោកអាប់ភីស៊ីតដែលជាភាគីថៃ ហើយត្រេកអរពេលណាភាគីថៃអាចយកប្រាសាទព្រះវិហាររបស់ខ្មែរបាន ។

ប៉ុន្តែចុងក្រោយផែនការពួកនេះក៏បរាជ័យព្រោះតែការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដោយឈរលើច្បាប់ជាតិ និងអន្តរជាតិ។ ចំណែកឯសម រង្សុី ខ្លួនឯងវិញភ័យខ្លួនក៏រត់ទៅបរទេសបាត់។

សង្ខេបរឿងនេះត្រឹមនេះ យើងងាកមកបច្ចុប្បន្ន សម័យកូវីដ-១៩វិញ ក្រុមក្បត់ជាតិនៅតែចិញ្ចឹមចិត្ត និងចិញ្ចឹមក្រុមសម្តែងរបស់ខ្លួន ឬហៅថាជាកូនអុក រង់ចាំឱកាសល្អពេលរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកំពុងយកបញ្ហាជាតិ ប្រជាជនមកដោះស្រាយ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពួកក្រុមក្បត់ជាតិបានបង្កើតបញ្ហាជាបន្តបន្ទាប់ ដូចជាការខំញុះញង់ឱ្យប្រជាជនដែលជំពាក់ធនាគារកុំសងទៅធនាគារ ក្នុងន័យដើម្បីបង្កចលាចលសង្គមនិងបង្កឱ្យមានទំនាស់កើតឡើងរវាងវិស័យឯកជនផ្នែកធនាគារ នឹងប្រជាជនដែលជំពាក់ផ្ទុះឡើងបំផ្លាញសន្តិភាព ប៉ុន្តែផែនការពួកវាមិនជោគជ័យទេ ព្រោះរាជរដ្ឋាភិបាលយើងបានជួយសម្រួល និងដោះស្រាយបាន ព្រមទាំងមានការចូលរួមគាំទ្រពីពលរដ្ឋ និងវិស័យឯកជន។

បន្ទាប់មកពួកក្បត់ជាតិនៅតែនឹករកវិធីបន្តទៀត ដោយបំផុសបំផុល សម្តែងតវ៉ារឿងកោះកុងក្រៅវិញម្តង ដោយសម្តែងជាជិះកង់ប្រមូលផ្តុំពីកោះកុងមកភ្នំពេញ ទាមទារឱ្យរាជរដ្ឋាភិបាលរក្សាកោះកុងក្រៅ តែដល់ពេលមន្រ្តីជាន់ខ្ពស់ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ចុះទៅដល់កោះកុងដើម្បីទទួលយកញត្តិពីពួកគេ បែរជាពួកគេថា អត់មាននៅនឹងខ្លួន ។

ពួកនេះបង្កើតជាបញ្ហាមាន សម រង្សុី និងបរទេសនៅពីក្រោយ ។ ទាំងនេះគ្រាន់តែជាលេសឧបាយកលនយោបាយទុច្ចរិតតែប៉ុណ្ណោះ តាមពិត រាជរដ្ឋាភិបាលកម្ពុជាបានការពារ និងអភិរក្សតំបន់កោះកុងក្រៅរួចទៅហើយ ដោយបានបញ្ជូនក្រុមមន្ត្រីជំនាញទៅធ្វើការសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យផ្សេងៗទាក់ទងនឹងតំបន់កោះកុងក្រៅនេះតាំងពីឆ្នាំ ២០១៦ ដើម្បីដាក់តំបន់នេះជា«ឧទ្យានជាតិសមុទ្រ» ហើយនឹងអាចប្រកាសតំបន់កោះកុងក្រៅនេះជា«ឧទ្យានជាតិសមុទ្រ»នៅអំឡុងឆ្នាំ២០២១ ខាងមុខនេះដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។

ស្រាប់តែថ្មីៗនេះកូនអុករបស់សម រង្សុី គឺ លោក រ៉ុង ឈុន ជាអ្នកញុះញង់បង្កចលាចលសង្គមបែបអាជីពបានញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។

ហេតុអ្វីបានជា រ៉ុង ឈុន ញុះញង់លើបញ្ហាព្រំដែន ខណៈ រាជរដ្ឋាភិបាល និងប្រជាជនបាននិងកំពុងរួមគ្នាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងការដោះស្រាយបញ្ហាជីវភាពពលរដ្ឋដែលងាយរងគ្រោះ ព្រមរៀបចំផែនការយុទ្ធសាស្ត្រនានាដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩?

ដូចលើកឡើងខាងដើម គឺពួកនេះរកតែឱកាសពេលជាតិមានបញ្ហា ពួកនេះដាក់បន្ទុកបន្ថែម អាចនិយាយបានថា ពួកជនក្បត់ជាតិទាំងនេះ ចាំតែលួចចាក់សាំងនៅពេលដែលមានអគ្គិភ័យ ដើម្បីបំផ្លាញសេចក្តីសុខជាតិ និងប្រជាជន។

នេះមិនមែនជាភាពចៃដន្យឡើយ តែជាការរៀបចំផែនការទុកជាស្រេចរបស់ក្រុមជនក្បត់ជាតិ ដើម្បីបង្កើតភាពវឹកវរក្នុងសង្គម និងឆ្លៀតឱកាសដុតកំហឹងពលរដ្ឋខ្មែរលើបញ្ហាព្រំដែន បន្ថែមលើបញ្ហាកូវីដ-១៩ ក្នុងទិសដៅញុះញង់ឱ្យប្រជាពលរដ្ឋងើបបះបោរប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលដោយប្រើអំណាចប្រជាជនស្របតាមទិសដៅ និងផែនការដែលបានដាក់ចុះដោយទណ្ឌិតសម រង្សុី។

កម្ពុជា និងប្រជាជនយើងត្រូវការពារដាច់ខាត កុំឱ្យធ្លាក់ក្នុងមនោគមន៍ទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ បើមិនដូច្នេះទេកម្ពុជាយើងនឹងធ្លាក់ទៅជាសង្រ្គាមជាព៉ំខាន ព្រោះពួកនេះមាននយោបាយមិនខុសពីប៉ុល ពត គឺសងសឹកនិងបំផ្លាញខ្មែរបម្រើបរទេស។

ដូច្នេះហើយបានជាសម្តេចតេជោ ហ៊ុន សែន ធ្លាប់លើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាលចន្លោះប្រហោងតែបន្តិច ពួកក្បត់ជាតិនឹងមកបង្កសង្រ្គាមសាជាថ្មីនៅកម្ពុជា៕

ដោយ៖ តាបូរណ៌

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print