អាជ្ញា​ធរ​និងអង្គភាពស៊ីម៉ាក់​រៀបចំ​ពីវិធី​អប់រំ​ដល់ម្ចាស់អាជីវកម្មកែច្នៃដែក​ឲ្យ​យល់ពី​គ្រោះថ្នាក់​គ្រាប់​មិន​ទាន់​ផ្ទុះ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ សង្គ្រាមរាប់ទស​វត្សរ៍បាន​បន្សល់ទុកឲ្យ​ប្រទេស​កម្ពុជានូវ​គ្រាប់​មីន​ ហើយ​និងគ្រាប់​មិន​ទាន់​ផ្ទុះរាប់​លាន​គ្រាប់​ដែល​សម្លាប់​ហើយ​និង​ធ្វើ​ឲ្យរបួសមនុស្ស​រាប់​រយ​នាក់​ក្នុង​មួយ​ឆ្នាំៗ។​ ​ឯការ​អប់រំមនុស្ស​ជំនាន់​ក្រោយអំពី​របៀប​ជៀស​វាង​កម្ទេចសំណល់​នែ​សង្គ្រាមជា​រឿងសំខាន់​ណាស់​ ។

កាលពី​ថ្ងៃ​ទី៦ ខែសីហា ឆ្នាំ ២០២០​ កម្លាំងអធិ​ការដ្ឋានន​គរបាលស្រុកត្បូងឃ្មុំ​ ចុះសហការជាមួយអង្គភាពCMAC​ ដេីម្បី​រៀបចំ​បង្រៀន​ពីការអប់រំអំពីផលប៉ះពាល់គ្រាប់មិនទាន់ផ្ទុះ ដល់ម្ចាស់អាជីវកម្មជាងដំដែក​ចំនួន២កន្លែង​ដែលស្ថិតនៅទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំឱ្យទទួល​បាន​ការ​យល់ដឹង​ ក្រោយ​មកពួក​ គាត់បានប្រគល់ក្បាលគ្រាប់155m.m ចំនួន៣គ្រាប់ ។
បច្ចុប្បន្នគ្រាប់ ខាងលើបានប្រគល់ជូនអង្គភាព CMAC យកទៅកម្ទេចចោល។

សមត្ថកិច្ច​ ក៏​ដូចជា​អង្គភាព CMAC​សូមអំពាវនាវដល់ប្រជាពលរដ្ឋបើបានឃើញគ្រាប់មិនទាន់ផ្ទុះកាលពីសម័យសង្គ្រាម មេត្តារាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print