លិខិតមិត្តអ្នកអាន៖ «តើអ្វីនៅពីក្រោយការ បង្កើតព័ត៌មានក្លែងក្លាយដោយក្រុមប្រឆាំងដើម្បីបង្កចលាចលក្នុងបញ្ហាព្រំដែន?

ចែករំលែក៖

ការបង្កើតព័ត៌មានក្លែងក្លាយដើម្បីបំពុលសង្គមជុំវិញរឿង ព្រំដែនដែលក្រុមប្រឆាំងជ្រុលនិយមបាន ប្រើប្រាស់ជាឧបករណ៍កេងចំណេញ នយោបាយជាច្រើនទសវត្សរ៍មកហើយនោះ ត្រូវបានក្រុមដដែលនេះយកមកប្រើប្រាស់ជាថ្មីនៅក្នុងពេលដែលកម្ពុជាកំពុងប្រឈមមុខខិតខំ ដោះស្រាយបញ្ហាកូវីដ~១៩។ ពួកគេបាននិងកំពុងប្រឌិតរឿងដើម្បីបង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាបង្កចលាចលសង្គមពិសេសពាក់ព័ន្ធរឿងព្រំដែន ដែលជារឿងជាតិនិយមដ៏រសើប។ តើមានអ្វីនៅពីក្រោយចេតនា របស់ក្រុមនេះ?

នរណាក៏ដឹងដែរថា បញ្ហាព្រំដែន រវាងកម្ពុជាជាមួយប្រទេសជិត ខាងគឺជាបញ្ហារ៉ាំរ៉ៃដែលបន្សល់ ទុកតាំងពីសម័យអាណា ព្យាបាលបារាំង ហើយអ្នកដឹកនាំជំនាន់ក្រោយគឺជាអ្នករងគ្រោះដែលត្រូវបន្តដោះស្រាយ។ ដំណោះស្រាយបញ្ហាព្រំដែននេះ ទៀតសោតគឺជារឿងដ៏សែនស្មុគ ស្មាញជាងបញ្ហាអ្វីៗទាំងអស់។ 

ជាក់ស្តែង ជម្លោះដែនដីនៅជុំវិញពិភពលោកបានក្លាយជារឿងក្តៅគគុក, រឿងស្អប់ខ្ពើមពូជសាសន៍ និងពេលខ្លះបានក្លាយជាជម្លោះប្រដាប់អាវុធទៀតផងក៏នៅតែមិនអាចស្រាយចេញបាន នោះដែរ។ បញ្ហាសមុទ្រចិនខាងត្បូងដែលជាបញ្ហាដ៏ក្តៅគគុកក្នុងតំបន់គឺជាឧទាហរណ៍យ៉ាងជាក់ស្តែងបំផុតអំពីភាព ស្មុគស្មាញនៃបញ្ហាព្រំដែនដែលគ្មានបរទេសណាឬស្ថាប័នអន្តរជាតិណាអាចដោះស្រាយបានក្រៅតែពីភាគីមានជម្លោះខ្លួនឯងនោះឡើយ។

គឺក្នុងន័យនេះហើយដែលរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី​មន្ត្រី ហ៊ុន សែន បានខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធីតាមរយៈការចរចា បោះបង្គោលខណ្ឌសីម៉ាឲ្យបានជាក់លាក់ដើម្បីរក្សាការពារទឹកដី របស់ខ្លួនមិនឲ្យបាត់បង់។ ការចរចារវាងកម្ពុជាជាមួយវៀតណាមក្តី ,ជាមួយថៃក្តី ឬជាមួយឡាវក្តី វាទាមទារឲ្យភាគីកម្ពុជាប្រើភាពទន់ភ្លន់ អត់ធ្មត់ និងភាពឈ្លាសវៃខាងផ្លូវច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីផងនិងរក្សាកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងផង ដោយចៀសវាងឲ្យបានជាដាច់ខាតនូវការបង្កអរិភាព ឬសង្គ្រាមជាមួយប្រទេសជិតខាង។ នយោបាយទន់ភ្លន់តែម៉ឺងម៉ាត់និងច្បាស់ លាស់លើបញ្ហាគោលការណ៍អធិបតេយ្យជាតិរបស់កម្ពុជា បានសម្រេចលទ្ធផលយ៉ាងគាប់ប្រសើរតាមរយៈការ បោះបង្គោលព្រំដែនគោកទាំងជាមួយថៃ, ជាមួយឡាវនិងជាមួយវៀតណាមបានរួចរាល់ភាគច្រើនហើយ។ 

ប៉ុន្តែ ក្រុមប្រឆាំងជ្រុលនិយម បែរជាយកបញ្ហាអាយុជីវិតជាតិ នេះមកធ្វើជាប្រធានបទបំពុលខ្មែរដើម្បីបំរើមហច្ឆិតានយោបាយព្រោះតែចង់ដណ្តើមអំណាចទៅវិញ។

 

តាមពិត ក្រុមជ្រុលនិយមទាំង នេះមិនដែលបានសិក្សារឿងព្រំដែនឲ្យបានច្បាស់លាស់នោះឡើយហើយក៏មិនដែលលើក យកបញ្ហាពិតប្រាកដពាក់ព័ន្ធនឹងព្រំដែនមកបកស្រាយតាម លក្ខណៈប្រវត្តិសាស្ត្រ, តាមបច្ចេកទេស ឬតាមទិដ្ឋភាពច្បាប់ម្តងណាឡើយ។ 

ពួកគេបានត្រឹមតែដើរ ឬជិះម៉ូតូហែហមដោយសកម្មជនរបស់ខ្លួនទៅអើតតាមបណ្តាយព្រំដែនហើយចង្អុលទាំងងងឹតងងុលថា  កម្ពុជាបាត់បង់ទឹកដីត្រង់នេះ ឬ ត្រង់នោះដោយស្មានៗដើម្បីញុះញង់ឲ្យពលរដ្ឋមានកំហឹងជាមួយរដ្ឋាភិបាលតែប៉ុណ្ណោះ។ 

ចុងក្រោយនេះ ខណៈពេលដែល ពិភពលោកកំពុងរងការរាតត្បាតដោយជំងឺកូវីដ ១៩ ក្រុមជ្រុលនិយមទាំងនេះដែលពីដំបូង រំពឹងថា រដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន សែន នឹងរងគ្រោះខ្លាំងដោយសារកូវីដ ១៩ ដែលជាឱកាសល្អសម្រាប់ខ្លួនជាន់ពន្លិចបន្ថែមនោះ ស្រាប់តែខកចិត្តយ៉ាងខ្លាំងទៅវិញដោយសារតែកម្ពុជាទប់ទល់បានយ៉ាងល្អជាមួយជំងឺឆ្លងជាសាកលមួយ នេះ។ ដោយគ្មានពាក្យអ្វីមក និយាយរិះគន់បន្តុះបង្អាប់រដ្ឋាភិបាលផង និងដើម្បីកុំអោយ សាធារណមតិនិងសកម្មជន នៃបក្សខ្មោចរបស់ខ្លួនដែលនៅ សេសសលភ្លេចពួកខ្លួនដែល ស្ទើរតែដាច់ខ្យល់បាត់ទៅហើយនោះផង ជាពិសេសដើម្បីបំរើផលប្រយោជន៍ភូមិសាស្ត្រ នយោបាយរបស់ចៅហ្វាយនាយដែលយកកម្ពុជាជាកូនជញ្ជីងថ្លឹងផងនោះ ក្រុមនេះក៏ចាប់យក បញ្ហាព្រំដែនមកចាក់រុក,ញុះញង់ក្រឡុកនិងដុតកំហឹងជាថ្មី។ 

ពួកគេបានបង្កើតគណៈកម្មការ «ខ្មោច»មួយដើម្បីឆ្កឹះរឿងព្រំដែនខណៈដែលរដ្ឋាភិបាលកំពុងរវល់ដោះស្រាយបញ្ហាកូវីដ១៩។ ក្នុងចំណោមអ្នក

ស្រែកញុះញង់រឿងព្រំដែន ភាគច្រើនសុទ្ធសឹងជាអ្នករត់ទៅជ្រកកោននៅក្រៅប្រទេស ប៉ុន្តែ  រ៉ុង ឈុន ត្រូវបានក្រុមនេះប្រើជាកូនអុកឲ្យធ្វើសកម្មភាពបង្ក ចលាចលក្នុងស្រុកដោយដើរតួជាអ្នកបង្កចលាចលរឿងព្រំដែន 

ដើម្បីបង្វែរការចាប់អារម្មណ៍ របស់ពលរដ្ឋខ្មែរឲ្យភ្លេចរឿង 

កូវីដ~១៩ដែលរដ្ឋាភិបាលលោក ហ៊ុន សែនគ្រប់គ្រងបានល្អនិងជោគជ័យ។

ខ្ញុំកត់សំគាល់ឃើញថា សកម្មភាពរបស់ រ៉ុង ឈុន មិនខុសអ្វីពី សម រង្ស៊ី នោះឡើយគឺ ជិះម៉ូតូដើរមើលបង្គោលព្រំដែន ដែលគេបោះរួចហើយ និងថត បង្ហោះអមដោយការអត្ថាធិប្បាយដោយគ្មានមូលដ្ឋានអ្វីទាំងអស់ថា កម្ពុជាបាត់បង់ទឹកដីទៅឲ្យប្រទេសវៀតណាម និងថា វៀតណាមធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរ ។ល។

តាមពិត រ៉ុង ឈុន គ្មានជំនាញអ្វីបន្ទិចសោះអំពីរឿងព្រំដែន ។បុគ្គលនេះមិនទាំងចេះមើលផែនទីផងទេ ប៉ុន្តែបែរជាតាំងខ្លួន ជាអ្នកជំនាញរឿងព្រំដែនដើម្បី បោកប្រាស់ពលរដ្ឋក្នុងបុព្វហេតុ នយោបាយសុទ្ធសាធ។ គោលដៅរបស់ រ៉ុង ឈុន ដែលត្រូវបានពួកជ្រុលនិយមប្រើជាឈ្នាន់គឺធ្វើសកម្មភាពដើម្បីបង្កចលាចលសង្គមផងនិងដើម្បីបន្ថយប្រជាប្រិយភាពរបស់ លោក លោក ហ៊ុន សែនផង ខណៈពេលដែលប្រជាប្រិយភាព លោក ហ៊ុន សែន កំពុងឡើងខ្ពស់ដោយសាររដ្ឋាភិបាលទប់ទល់និងគ្រប់គ្រងបានយ៉ាងល្អជំងឺកូវីដ ១៩ ក៏ដូចជាដោះស្រាយបញ្ហាបានយ៉ាងល្អជូនកម្មករ និងប្រជាពលរដ្ឋ។ 

ម្យ៉ាងទៀត គោលដៅរបស់ក្រុម នេះគឺការឆក់ឱកាសដែលវៀតណាមកំពុងមានជម្លោះជា មួយចិនដើម្បីបង្កើតបញ្ហាជាមួយវៀតណាមធ្វើឲ្យទំនាក់ទំនងកម្ពុជា~វៀតណាមមានភាពតានតឹងឈានទៅរកភាព

ប្រទូសរាយបញ្ហាព្រំដែន។

ទាំងអស់នេះគឺ ស្ថិតក្នុងសេណារីយោរបស់បរទេសដែលជាអ្នក គូសវាសផ្លូវឲ្យក្រុមជ្រុលនិយម ដើរ។

កន្លងមក ដើម្បីសម្រេចគោលដៅដែលចៅហ្វាយនាយបរទេសចង់បាននេះ  រ៉ុង ឈុន ក៏បានបង្កើតអង្គការសង្គមស៊ីវិលជាច្រើន មានដូចជាក្រុមប្រឹក្សាឃ្លាំមើល, មានទាំងសហជីព និងមានទាំងក្រុមការងារបំផុសព័ត៌មានក្លែងក្លាយរឿងព្រំដែនជាដើម។ល។ ហើយអង្គការសង្គម ស៊ីវិលទាំងនោះគឺសុទ្ធតែជាអង្គការចាត់តាំងខុសច្បាប់ព្រោះមិនដែលបានចុះបញ្ជីនៅក្រសួងការងារ ឬនៅក្រសួងមហាផ្ទៃឡើយ។

រយៈពេលចុងក្រោយនេះ រ៉ុង ឈុន បានធ្វើសកម្មភាពវិទ្ធង្សនាជាច្រើនដូចជា បំផុសឲ្យកម្មករ កម្មការរិនីបះបោរប្រឆាំងរដ្ឋាភិបាលក្នុងពេលដែលរោងចក្រមួយចំនួនត្រូវបាន ព្យួរការងារមួយរយៈដោយសារកូវីដ ១៩។ បំផុសប្រជាពលរដ្ឋឲ្យប្រឆាំងរដ្ឋាភិបាលដោយលើក យកបញ្ហាបំណុលមកបំភិតបំភ័យនិងបំប៉ោង។ ដឹកនាំចលនាជិះកង់បំផុសកំហឹងរឿងការអភិវឌ្ឍន៍កោះកុងក្រៅ និងចុងក្រោយនេះគឺការបំផុសរឿងព្រំដែនដើម្បី ញុះញង់ឲ្យពលរដ្ធអោយខឹងសម្បារជាមួយរដ្ឋាភិបាល។ 

ពីក្រៅប្រទេសឯណោះវិញ សម រង្ស៊ី ក៏ខំស្រែកឡែៗទាំងទទឹងទិសរិះគន់វាយប្រហារដោយខុសទំនងអំពីវិធានការ របស់រដ្ឋាភិបាលដើម្បីទប់ទល់ជាមួយកូវីដ១៩ – រិះគន់រដ្ឋាភិបាលរឿងមិនបានបិទ រោងចក្រដែលតាមពិត សម រង្ស៊ី ចង់ឲ្យកម្មករអត់ការងារធ្វើ។ 

សម រង្ស៊ី រិះគន់រដ្ឋាភិបាលដែលអនុញ្ញាតឲ្យបើកឡើងវិញនូវក្លឹបកម្សាន្ត តាមពិត សម រង្ស៊ី ចង់បន្តឲ្យបិទដើម្បីឲ្យកម្មករក្នុងវិស័យសេវាកម្មនិងកម្សាន្តអត់ការងារធ្វើ។ ផ្ទុយទៅវិញ សម រង្ស៊ី រិះគន់រដ្ឋាភិបាលដែលមិនព្រមបើក សាលារៀនដែលតាមពិត សម រង្ស៊ី ចង់ឲ្យបើកសាលាដើម្បីឲ្យកូនសិស្សឆ្លងកូវីដ ១៩ ហើយអោយជំងឺនេះឆ្លងចូលក្នុង សហគមន៍។ 

ទាំងនេះ សុទ្ធសឹងជាគំនិតទុច្ចរិតនៅពីក្រោយសកម្មភាពរបស់ សម រង្ស៊ី និងគូកន។ នៅពេលដែល រ៉ុង ឈុន ត្រូវបានអាជ្ញាធរ ចាប់ខ្លួន ពួកក្រុមជ្រុលនិយមក្រៅ

ច្បាប់ក៏នាំគ្នាទូងស្គរបំផុសព័ត៌មានក្លែងក្លាយដើម្បីដុតកំហឹងមហាជនមួយចំនួនតូចដែលមិន ទាន់យល់អំពីបញ្ហាព្រំដែនឲ្យខឹងរដ្ឋាភិបាល។

ប៉ុន្តែនៅទីបំផុត គំនិតទុច្ចរិតនេះក៍ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបកស្បែកមុខ ហើយការចាប់ខ្លួនមនុស្សប្រភេទនេះដាក់មួយកន្លែងដើម្បីបញ្ឈប់សកម្មភាព របស់ពួកគេដែលជាវិធានការ ចាំបាច់មិនអាចខ្វះបានដើម្បីរក្សាស្ថិរភាពសង្គម និងរក្សាភាព សុខសាន្តរបស់ពលរដ្ឋទូទាំងនគរ។ 

ក្នុងនាមពលរដ្ឋខ្មែរ ខ្ញុំសូមអបអរសាទរចំពោះរដ្ឋាភិបាលដែលបានចាត់វិធានការនានា ប្រកបដោយប្រសិទ្ធភាពដើម្បីការពារពលរដ្ឋកុំឲ្យឆ្លងកូវីដ ១៩។ ខ្ញុំក៏សូមគាំទ្រចំណាត់ការរបស់អាជ្ញាធរទៅលើ រ៉ុង ឈុន និងបុគ្គលមួយចំនួនទៀតដែលមាន ចេតនាបង្កចលាចលសង្គមក្នុងគ្រាដែលកម្ពុជាកំពុងទប់ស្កាត់កូវីដ ១៩ ។ 

«សេរីភាពហួសព្រំដែនរបស់ មនុស្សម្នាក់ ឬមនុស្សមួយក្រុមតូចមិនអាចដូរជាមួយនឹងជីវិត ពលរដ្ឋខ្មែរទូទាំងប្រទេសបានឡើយ»។ 

...

ដោយ ៖ អ្នកនយោបាយតុកាហ្វេ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print