អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំប្រាសាទបាយក្អែក ជាសារមន្ទីរលម្ហែ

ចែករំលែក៖

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានគ្រោងរៀបចំ តំបន់ប្រាសាទបាយក្អែក ទៅជាសារមន្ទីរលម្ហែ ដោយចាប់ផ្តើម ឲ្យក្រុមការងារ ដាំដើមឈើ ដាំស្មៅ ស្តារស្រះ ដាក់តាំងបង្ហាញប្រវត្តិប្រាសាទ ព្រមទាំងលទ្ធផលបានពីកំណាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកទស្សនា និងសម្រាក លម្ហែកាយ និងការរៀបចំពិធីផ្សេងៗផងដែរ។ បើយោងតាមការចេញផ្សាយ របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៧ខែសីហាឆ្នាំ២០២០នេះ ។

ក្នុងឱកាសចុះពិនិត្យការដ្ឋានកំណាយប្រាសាទបាយក្អែកកាលពីថ្ងៃទី០៣ ខែសីហា កន្លងមកនេះ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្រេចជាមួយអ្នកជំនាញពាក់ព័ន្ធ រួមគ្នាលើកតម្លៃប្រាសាទបាយក្អែកឱ្យក្លាយជាសារមន្ទីរលមែ្ហ ដើម្បីទាក់ទាញទេសចរ និងអភិរក្សសំណង់ប្រាសាទឲ្យផុតពីហានិភ័យនានា ។

សូមជម្រាបថា ប្រាសាទបាយក្អែក មានទីតាំងនៅខាងលិចប្រាសាទអង្គរវត្ត ដែលមិនសូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លងកាត់ទៅហួសមកហួស។ បច្ចុប្បន្ន ប្រាសាទនេះមានស្ថានភាពបាក់បែកទ្រុឌទ្រោមនៅសល់តែគ្រឹះ ហើយមានរចនាសម្ពន្ធប្រាសាទ សម្ភារ ស្លាកស្នាមនៅសល់ ជើងទម្រ ព្រះសីសៈព្រះពោធិសត្វប្រាជ្ញបារមីតារចនាបថបាយ័ន្ត និងសសរពេជ្រ ដែលតាមអ្នកជំនាញសន្និដ្ឋានថា ប្រាសាទនេះសាងសង់ឡើងក្នុងស.វ.ទី១២ តាមរចនាបថបាយ័ន្ត។ នៅជុំវិញប្រាសាទជាទីសក្ការៈនេះសម្បូរទៅដោយទួលជាច្រើនដែលមនុស្សរស់នៅ ហើយប្រហែលជាអាចមានមនុស្សរស់នៅមុនមានប្រាសាទក៏ថាបានដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print