នៅសប្ដាហ៍ក្រោយនេះ! ឥណ្ឌូណេស៊ី-ចិន ត្រៀមតេស្ត​វ៉ាក់សាំងកូវីដ១៩ លើ​មនុស្សដំណាក់កាលទី៣

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីក្រុមហ៊ុនចិន​ Sinovac Biotech  បានបង្កើតវ៉ាក់សាំង COVID-19 ដើម្បីសាកល្បងលើមនុស្សដំណាក់កាលទីនោះ ប្រទេសឥណ្ឌូណេស៊ីចិន នឹងចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំងមួយនេះ ទៅលើមនុស្សនៅសប្ដាហ៍ក្រោយនេះ

ការចាប់ផ្ដើមការតេស្ដសាកល្បងលើវ៉ាក់សាំងនេះគឺបន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី​​មាន​​ករណីឆ្លងនៅប្រទេសកើនឡើង ជាក់ស្តែងវ៉ាក់សាំងCOVID-19នេះគឺជា​​ការសហការរវាងក្រុមហ៊ុនផលិតឱសថ​​ Bio Farma របស់ប្រទេសឥណ្ឌូណេស៊ី និងក្រុមហ៊ុន Sinovac Biotech របស់ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានCNA នៅថ្ងៃទី៦ ខែសីហា ម្សិលមិញនេះ

សូមជម្រាបថា ការតេស្ដសាកល្បងដំណាក់កាលទីនៃវ៉ាក់សាំងនេះនឹងចាប់ផ្ដើមនៅថ្ងៃទី១១ ខែសីហា និងត្រូវការ​​អ្នកស្ម័គ្រចិត្តចូលរួម ៦២០នាក់អាយុចន្លោះ១៨ទៅ៥៩ឆ្នាំ។ ក្នុងការតេស្ដសាកល្បងនេះ អ្នកចូលរួមពាក់កណ្ដាលនឹងទទួលបានវ៉ាក់សាំងក្នុងរយៈពេលខែ និង​​អ្នកនៅសល់ទទួលបានថ្នាំបញ្ឆោត (Placebo) បច្ចុប្បន្នមានអ្នកស្ម័គ្រចិត្តចូលរួមចំនួន ៨០០នាក់ហើយ។

ដោយឡែក មន្ត្រីសហគ្រាសឱសថរបស់​​ឥណ្ឌូណេស៊ីលោក Erick Thohir បានលើកឡើងថាក្រុមហ៊ុន Bio Farma នឹងត្រៀមក្នុងការផលិតវ៉ាក់សាំង២៥០លានដូស​​ក្នុងមួយឆ្នាំនៅចុងឆ្នាំនេះប្រសិនជាវ៉ាក់សាំង​ Sinovac នេះទទួលបានជោគជ័យ។

បើគិតមកដល់ត្រឹមថ្ងៃសុក្រទី៧ ខែសីហានេះ ប្រទេសឥណ្ឌូណេស៊ីបានចំនួនអ្នកឆ្លងសរុបជាង ១១ម៉ឺនករណី ក្នុងនោះអ្នកជាសះស្បើយជាង៧ម៉ឺននាក់ និងអ្នកស្លាប់ ៥៥២១នាក់ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print