ខេត្តស្វាយរៀងះ មានការភ្ញាក់ផ្អើលពីសំណាក់អ្នកភូមិនិងបងប្អូនក្រុមគ្រួសារខណៈដែ់លគេប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងផ្ទះ និងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗដើម្បីឱ្យមកពិនិត្យសពកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៧ ខែសីហាឆ្នាំ២០២០ស្ថិតក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ
ព្រំ ឌីណា អាយុ២៩ ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមក្រុមគ្រួសាររបស់បុរសដែលចងកស្លាប់ខាងលើបានឱ្យដឹងថា មុនថ្ងៃកើតហេតុ ឈ្មោះ ព្រំ ឌីណាបាននិយាយលេងសើចផឹកស៊ីជាមួយបងប្អូនដូចសព្វដង ប៉ុន្តែគាត់មានទំនាស់ពាក្យសម្តីបន្តិចបន្តួចជាមួយប្រពន្ធហើយក៏ស្ងាត់បាត់ទៅ។
ប្រភពបន្តថា លុះព្រឹកឡើងថ្ងៃទី៧ខែសីហាឆ្នាំ២០២០បងថ្លៃមាន
ការងឿងឆ្ងល់មិនឃើញឈ្មោះព្រំ ឌីណាចេញពីក្នុងផ្ទះទើបដើរទៅគោះទ្វារមិនឮសូរឆ្លើយតបក៏រុញទ្វារចូលស្រាប់តែប្រទះឃើញចងកខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុភ្លាមសមត្ថកិច្ចនគរបាលជំនាញដោយមានការចូលរួមពីគ្រូពេទ្យបានធ្វើការពិនិត្យសាកសពប្រមាណជាមួយម៉ោងទើបសន្និដ្ឋានថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែនដោយបានយកខ្សែភ្លើងពណ៌សចងជាប់
និឹងរនងផ្ទះសម្លាប់ខ្លួនប្រាកដមែនខណៈមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជាអំពើឃាតកម្មអ្វីនោះទេ។
សពក្រោយពិនិត្យរួចសមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន