Update៖អគ្គិភ័យឆេះរោងចក្រផលិតម្សៅបៀកជញ្ចាំង​ ខេមស្តារ​ ក្នុងខណ្ឌពោធិ៍សែនជ័យ​ ប្រើប្រាស់ទឹកអស់​ ១៤០ឡាន​ ​ បើគិតពីទឹកប្រាក់​ ១,២លានដុល្លាអាមេរិក​

ចែករំលែក៖

ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍​របស់ការិយាល័យ​បង្ការពន្លត់អគ្គិភ័យ​និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងនៅថ្ងៃទី៨​ ខែសីហា​ ឆ្នាំ២០២០នេះ​ថា ករណីអគ្គិភ័យដែលឆាបឆេះរោងចក្រ​ GCS កាលពីវេលាម៉ោង​ ២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែសីហាដែលស្ថិតនៅតាមបណ្តោយផ្លូរវបេតុង ក្រុម៣​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​នេះ​ កម្លាំងជំនាញ​ការិយាល័យ​បង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចេញរថយន្តទៅធ្វើអន្តរាគមន៍ចំនួន​២០គ្រឿង ដោយប្រេីប្រាស់ទឹកអស់​១៤០ឡាន​ស្មើ​នឹង​ ៥៦០ម៉ែត្រគូ។រថយន្តពន្លត់អគ្គិភ័យដែលជំនួយមកពីបណ្តាអង្គភាពនោះមាន៖

-រថយន្តក្រសួងមហាផ្ទៃ​ចំនួន​៣គ្រឿង​ ប្រេីប្រាស់ទឹកអស់​៩ឡាន​ ស្មេីនឹង​ ៣៦ម៉ែត្រ​គូប។

-រថយន្ត​ (ង៧០)​ ចំនួន​៥គ្រឿង​ប្រេីប្រាស់ទឹកអស់ចំនួន​ ១០ឡាន​ ស្មេីនឹង​៤០ម៉ែត្រ​គូប។ 

-រថយន្តកងរាជអាវុធហត្ថ​ចំនួន​៣គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​២១ឡាន​ 

ស្មេីនឹង​ ៨៤ម៉ែត្រ​គូប។

-រថយន្តទីក្រុងកោះពេជ្រ​ចំនួន​២គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​៦ឡាន​ស្មេីនឹង​ ២៤ម៉ែត្រ​គូប។ 

-រថយន្តស្រាបៀរកម្ពុជា​ចំនួន​១គ្រឿង​ប្រេីប្រាស់ទឹកអស់ចំនួន​៥ឡាន​ ស្មេីនឹង​ ២៤ម៉ែត្រ​គូប។

ចំពោះកសរខូចខាតវិញគឺ ឆេះឃ្លាំងសាងសង់អំពីបេតុងប្រក់សង្ក័សី​ (ទំហំ​ ៣២ម៉ែត្រ​​ x​ ៧០ម៉ែត្រ)​ អស់ចំនួន​ ១ឃ្លាំង​,​ ឆេះរថយន្តដឹកទំនិញចំណុះ​ ៣.៥តោន​ចំនួន​១គ្រឿង,​ រថយន្តដឹកទំនិញ​ចំណុះ​១.៥តោន​ចំនួន​១គ្រឿង​,​ ឆេះម៉ូតូកង់បីដឹកទំនិញចំនួន​២គ្រឿង,​ ឆេះម៉ូតូ​ចំនួន​៤គ្រឿង​,​ ឆេះគ្រឿងបរិក្ខារអគ្គិសនី-ម្នាងសិលា-ដែកគ្រោងជញ្ជាំងពិតាន​ សរុបជាទឹកប្រាក់អស់ប្រហែលចំនួន​ ១,២លានដុល្លារអាមេរិក​ ។

-ស្លាប់​មនុស្ស​ គ្មាន

-របួស​មនុស្ស​ គ្មាន

ម្ចាស់ទីតាំងឈ្មោះ យឹម​ រ៉ាដា​ ភេទប្រុស​ អាយុ​ ៤៩ឆ្នាំ មុខរបរ​នាយកក្រុមហ៊ុន។

មូលហេតុ​ដែលនាំឱ្យកើតមានអគ្គិភ័យនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ប្រតិបត្តិការ​ពន្លត់អគ្គិភ័យនេះ​គឺបានបញ្ចប់នៅវេលា​ម៉ោង​ ១០និង០០នាទីព្រឹកថ្ងៃដដែល៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print