ប៉ូលីសឃាត់ខ្លួន តារាហុងកុងប្រុស​​ល្បីប្រចាំ​TVB ក្រោយបើ​កបរ​ទាំងស្រវឹងខ្លាំងរហូតជួបគ្រោះថ្នាក់

ចែករំលែក៖

អន្តរជាតិ៖ ​តារាហុងកុង​សម្តែងប្រុស​ល្បី​មួយ​រូប ​ប្រចាំ​ស្ថាននីយ​ទូរទស្សន៍​TVB ត្រូវ​បានប៉ូលីស ​ធ្វើ​ការ​ឃាត់​ខ្លួន​កាលពី​យប់​​​ថ្ងៃ​ទី​៧ ខែសីហាម្សិលមិញនេះ​ បន្ទាប់ពីរូបគាត់បាន​ធ្វើ​ការ​បើកបរ រថយន្តទាំងក្នុង​ស្ថានភាព​ស្រវឹងជោគ​ជាំ ​ហើយ​បង្ក​​គ្រោះ​ថ្នាក់ ចរាចរណ៍ ប៉ុន្តែសំណាងល្អមិនមានអ្នក​រងរបួស​នោះទេ​។

បើតាមសារព័ត៌មាន​Oriental Daily បាន​ចុះផ្សាយ​នៅថ្ងៃ​ទី​៨ ខែសីហា​ ឆ្នាំ២០២០នេះថា កាលពី​យប់​​​ថ្ងៃ​ទី​៧ ខែសីហាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់​ពី​ប្រជាពលរដ្ឋបានឃើញរថយន្តMercedes-Benz មួយគ្រឿង​ បានធ្វើ​ដំណើរយ៉ាងលឿនឆ្លងកាត់ផ្លូវផ្ទុយគ្នា ហើយ​បាន​ជ្រុល​ទៅ​បុកចញ្ចើម​ផ្លូវ​ សម្រាប់​អ្នក​ថ្មើរជើង អស់​ជិត ៦០ ម៉ែត្រ ហើយ​រថយន្តនោះក៏ជួប​គាំង​មិន​អាច​ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ​ទៀត​បាន ប៉ុន្តែសំណាង​ល្អគ្មាន អ្នក​រងរបួសនោះទេ​​ គ្រាន់តែខូចខាតរថយន្តយ៉ាងដំណំ ។

ក្រោយកើតហេតុ​ ខាងប៉ូលីសក៏​បាន​ចុះ​មកដល់ហើយ​ធ្វើ​ការ​វាស់​វាង ​និងឈាន​ដល់​ការ​​ឃាត់​ខ្លួន​ ម្ចាស់​រថយន្ត​ខាង​លើ​ ដែល​ត្រូវ​បាន​គេស្គាល់​ថា​ជា​ តារាប្រុស​Matt Yeung ក្នុង​ស្ថានភាព ​អស់​កម្លាំង​ជា​ខ្លាំង ខ្លួនឡើង​ទន់​ ជាហេតុ​មិន​អាច ​ធ្វើ​ការ​វាស់​ជាតិ​អាកុល​បាន ​។ ទើបប៉ូលីសក៏​បាន​ហៅ​ឡានពេទ្យ​ ដឹកបញ្ជូនតារា​ប្រុស​រូប​នេះ ​ទៅ​សង្គ្រោះនៅមន្ទី​ពេទ្យភា្លម​ៗផងដែរ ។

គួរ​បញ្ជាក់ថា ​តារាប្រុស​រូបនេះ ក៏​ត្រូវ​បាន​ជាប់ឈ្មោះ​ ​ក្នុង​តារាបញ្ជីខ្មៅ blacklist របស់​ប៉ូលីសផងដែរ​​ ដោយ​សារ​តែកន្លង​មកខ្លួន​ធា្លប់​មានប្រវត្តិ​ស្រវឹងហើយ​​បើ​ក​បររំខាន ដល់​សណ្តាប់​ធ្នាប់សាធារណៈជាច្រើនលើក ច្រើន​សារ​មកហើយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print