ឆេះរថយន្តកាម៉ារីឆ្លាមសល់គ្រោងឆ្អឹងសង្ស័យឆ្លងចរន្តប្រព័ន្ធភ្លើង

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្ដកាម៉ារីឆ្លាម ពណ៌ស្ក១គ្រឿងត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកអន្តរាគមន៍បាញ់ពន្លត់ប៉ុន្តែយឹតពេលទៅហើយសង្ស័យឆ្លងចរន្តប្រព័ន្ធភ្លើង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ស្ថិតនៅចំណុច ភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថាចំពោះម្ចាស់រថយន្តមានឈ្មោះសេក សុខុន  អាយុ៥២ឆ្នាំ មុខរបរបុគ្គលិកផែតេងឡាយ ស្នាក់នៅបណ្ដោះអាសន្ននៅក្រុងបាវិត។

ប្រភពបន្តថាក្រោយមានអគ្គិភ័យឆាបឆេះរថយន្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតនិងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយទាប សហការជាមួយកម្លាំង នគរបាលក្រុងបាវិត និងកម្លាំងស្រុកស្វាយទាប និងរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿងបានចុះជួយអន្តរាគមន៍ពន្លត់រថយន្ត កាម៉ារីឆ្លាម ពណ៌ស្កពាក់ស្លាកលេខ ភ្នំពេញ២X-២៥៧៨ដោយភ្លើងឆេះខ្លាំងពេកមិនអាចគ្រប់គ្រងស្ថានការណ៍បានបណ្ដាលឲ្យរថយន្តឆាបឆេះខូចខាតទាំងស្រុង។

ប្រភពបន្តថាចំពោះករណីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ៕យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print