បុរស​ម្នាក់​បាត់​ខ្លួន​ក្នុង​ស្ទឹង​ពោធិ៍សាត់ ២ថ្ងៃទើបរកសពឃើញ

ចែករំលែក៖

ពោធិ៍សាត់ ៖ បុរស​វ័យ​៥៨​ឆ្នាំ​ម្នា​ក់បាន​លោតងូតទឹកបណ្តាលឲ្យលង់បាត់ខ្លួនកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល នៅ​ចំណុច​ប្រកាន់​ដៃ​ស្ពានដែក ផ្លូវ​រថភ្លើង ស្ថិតនៅ​ភូមិ​ពោធិ៍​តា​គួ​យ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយរហូតមកដល់​វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី​៧ សីហាទើបគេរកសពឃើញ។

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ឈ្មោះ អ៊ុន វុទ្ធី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​ខាងលើ បានដើរពីទិសខាងជើងមកទិសខាងត្បូងក្នុងភាពស្រវឹងស្រឿងៗ។លុះខណ​:​មកដល់​ចំណុច​គល់​ស្ពានដែក​ត្រង់ផ្លូវ​រថភ្លើង ជនរងគ្រោះ​បាន​ដោះ​ស្បែកជើង​ដាក់​នៅលើ​គោក​រួច​ដើរទៅ​ឈរតោងបង្កាន់ដៃស្ពាន ហើយក៏លោតចូលក្នុងទឹកស្ទឹងដើម្បីមុជទឹកដូចសព្វដងព្រោះគាត់ចេះហែលទឹកធម្មតាទេ។ប៉ុន្តែ ខណ​:​នោះអ្នកឃើញហេតុការណ៍បានឃើញគាត់លោតចូលក្នុងទឹកភ្លាមហើយទំនងជាគាត់រមួល ក្រពើក៏ស្រែកឲ្យគេជួយ រួចលិចក្នុងទឹកបាត់ទៅ។លុះដល់ពេលបាត់យូរពេកក៏ផ្អើលឈូរឆរដល់សមត្ថកិច្ច​អ្នក​ធ្វើដំណើរ​ចុះ​ដល់​កន្លែងកើតហេតុ ធ្វើឲ្យសមត្ថកិច្ចនាំគ្នាជិះទូកជួយសង្រ្គោះរុករកជនរងគ្រោះដែរតែរកមិនឃើញ។

លុះរហូតមកដល់រសៀលថ្ងៃទី៧ខែសីហាទើបសមត្ថកិច្ចនិងក្រុមគ្រួសាររកឃើញសពអណ្តែតឡើងលើទឹកក៏ស្រង់យកទៅធ្វើបុណ្យតាមប្រពៃណីតែម្តង៕ដោយ៖ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print