ក្រសួងសុខាភិបាលវៀតណាម បង្កើតក្រុមត្រួតពិនិត្យ​៥ក្រុមដើម្បីតាមដានសកម្មភាពទប់ស្កាត់ការឆ្លងកូវីដ​-១៩​

ចែករំលែក៖

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានបង្កើតក្រុមត្រួតពិនិត្យទៅលើសកម្មភាពប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ​-១៩​នៅតំបន់នានា ។
នៅថ្ងៃទី៨ ខែសីហា រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោក​ ង្វៀង ថាញ់ឡុង បាន ចុះហត្ថលេខា​បង្កើតក្រុមត្រួតពិនិត្យ ទៅលើសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩នៅតាមតំបន់នានា​ដែលមានករណីឆ្លងច្រើន​។ ក្រុមត្រួតពិនិត្យ​បានកំណត់ឈ្មោះ ក្រុមទី១ដល់ក្រុមទី៥ ​ ហើយប្រធានក្រុមគឺជាមន្ត្រីជាន់ខ្ពស់ប្រចាំនៅក្រសួងសុខាភិបាល ។
ក្រុមត្រួតពិនិត្យទាំង​៥ មានភារកិច្ច ​ត្រួតពិនិត្យតាមដានសកម្មភាពប្រយុទ្ធប្រឆាំង ក៏ដូចជាសកម្មភាពព្យាបាលអ្នកជំងឺរបស់​មន្ទីរពេទ្យនិីមួយៗ។ នៅថ្ងៃទី​៧ ខែសីហា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានផ្ញើសារទៅកាន់បណ្តាអភិបាលខេត្តក្រុងដើម្បីបង្កើនការទប់ស្កាត់​ ​ត្រួតពិនិត្យថាតើមានអ្នកណាខ្លះ​ធ្លាប់ចេញចូលទីក្រុងដាណាង តាំងពីថ្ងៃទី ១ខែកក្កដា​ ហើយវិលត្រឡប់មកកាន់តំបន់របស់ខ្លួនរស់នៅវិញ។ បើមានករណីសង្ស័យ គឺត្រូវតែត្រួតពិនិត្យជាបន្ទាប់ ។
នៅថ្ងៃទី ៨ខែសីហា​ គិតត្រឹមម៉ោង ១៨​ វៀតណាមមានករណីឆ្លងកូវីដ​-១៩​ថ្មី ចំនួន​២១នាក់​​បន្ថែម ​ក្នុងនោះមាន២០​នាក់​ជាប់ពាក់ព័ន្ធ​ទីក្រុងដាណាង​។ សរុបវៀតណាមមានអ្នកឆ្លងកូវីដ​-១៩​កើនឡើងដល់ ​៨១០នាក់ហើយ​និងស្លាប់​១០នាក់​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print