ប្រទេសវៀតណាម៖ នៅវៀតណាម គិតត្រឹមល្ងាចថ្ងៃសៅរ៍ទី៨ ខែសីហា ឆ្នាំ២០២០ បានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ២១ នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុប ៨១០ នាក់ កំពុងសម្រាកព្យាបាលចំនួន ៤០៥ នាក់ និងស្លាប់ ១០នាក់។ ករណីជាសះស្បើយសរុប ៣៩៥នាក់។
សូមជម្រាបថា៖ វៀតណាម គិតត្រឹមល្ងាចថ្ងៃសៅរ៍ទី៨ ខែសីហា ឆ្នាំ២០២០ បានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ២១ នាក់ ទៀត ក្នុងនោះ ឆ្លងក្នុងសហគមន៍ នៅទីក្រុងដាណាង ១៥នាក់ ខេត្តក្វាងណាម ២ នាក់ បាក់ហ្សាង ២នាក់ ខាញ់ហ៊រ ១នាក់និងមកពីអាមេរិក ១នាក់ ចូលហាណូយ។
ដូច្នេះចំនួនអ្នកឆ្លងសរុប ៨១០ នាក់ កំពុងសម្រាកព្យាបាលចំនួន ៤០៥ នាក់ និងស្លាប់ ១០នាក់។ ករណីជាសះស្បើយសរុប ៣៩៥នាក់។
សូមបញ្ជាក់ថា៖ រហូតដល់ពេលនេះ ករណីឆ្លងក្នុងសហគមន៍សរុប ៣៥៣ នៅ១៥ ខេត្តនិងក្រុង ក្នុងនោះដាណាងមានករណីឆ្លងសរុបចំនួន ២៥០ ខេត្តក្វាងណាម ៦៤ទីក្រុងហូជីមិញ ៨ ទីក្រុងហាណូយ ៥ ក្វាងង៉ៃ ៥ បាក់ហ្សាង ៥ ឡាងសឺន៤ ខេត្តដាក់ឡាក់ ៣ ដុងណៃ ២ ក្វាងទ្រី ២ ខេត្តថៃប៊ិញ ១ ហាណាម ១ ថាញ់ហ៊រ ១ ហៃហ្សឺង ១ និងខាញ់ហ៊រ ១៕ដោយ៖ សិលា