យោធាទ័ពអាកាសជាន់ខ្ពស់កម្ពុជា ទៅកាន់ទីក្រុងព្ស្គូហ្វ (псков) ដែលជាទីលានហ្វឹកហាត់ និងធ្វើការប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020)

ចែករំលែក៖

ភ្នំពេញ៖ សិក្ខាកាមយោធាដែលកំពុងសិក្សានៅ វិទ្យាស្ថាន​បញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆ័ត្រយោង ទីក្រុងរ៉ាហ្សាន់ សហព័ន្ធរុស្ស៊ី ។
ធ្វើដំណើរទៅកាន់ទីក្រុងព្ស្គូហ្វ (псков) ដែលជាទីលានហ្វឹកហាត់ និងធ្វើការប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

បើយោងតាម សមាគមនិស្សិតខ្មែតនៅរុស្សីបានបញ្ជាក់ឱ្យដឹងថា៖ បញ្ជីរាយនាមសិក្ខាកាមចូលរួមប្រកួតកីឡាអន្តរជាតិ​ ឆ្នាំ២០២០។ វិទ្យាស្ថានបញ្ជាការជាន់ខ្ពស់កងទ័ពឆ័ត្រយោង​ ទីក្រុងរ៉ាហ្សាន់៖
1. នាយចំណង់​ ថ្លៃ​ សំរិទ្ធ​ (ប្រធានក្រុម)
2. នាយចំណង់ ច័ន្ទ​ សុវណ្ណតារា
3. នាយចំណង់​ ខឹម​ សុខខុម
4. នាយចំណង់​ មាស​ ឡាអុល
5. នាយចំណង់​ អា​ វិចិត្ត
6. នាយចំណង់​ រុំ​ សារ៉ាត
7. នាយចំណង់​ រឿន​ សុថុន

ក្នុងនោះយោធាទ័ពអាកាសកម្ពុជាចូលរួមប្រកួត​លេី ៤វិញ្ញសារ៖

វិញ្ញាសារ​ទី១-លោតឆ័ត្រ​ កំពស់៦០០ម៉ែត​ + លីឆ័ត្ររត់១គ.ម​ +​ រត់១០​ គ.ម​(រត់កាម៉ង់ដូ​ លេីខ្លួនមានសម្ភារចាប់ពី៨គីឡូ​ក្រាម​ឡេីង)។

វិញ្ញាសារ​ទី២-រត់១០គ.ម+រត់៥០០ម​ បីដង​ បាញ់បីកាយវិការ​ (ដេក​ អង្គុយ​ ឈរ)​ ក្នុងមួយកាយវិការ​បាញ់៥គ្រាប់។

វិញ្ញាសារ​ទី៣-រត់រកចំណុចទីតាំងលេីផែនទី​ (រយ:ពេលបីម៉ោង)​ ។

វិញ្ញាសារ​ទី៤-រត់៤គ.ម​+រត់កាត់ឧបសគ្គ​+រត់បន្ត៥០០ម​ បាញ់មួយកាយវិការដេក​ (ចំនួន​៥គ្រាប់)។

សូមបញ្ជាក់ថា៖ បេីកវគ្គប្រកួតកីឡាអន្តរជាតិនៅថ្ងៃទី​ ២៣​ ខែសីហា​ ឆ្នាំ២០២០។ ចាប់ផ្តេីមប្រកួត​ នៅថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០២០។ នេះបើតាមការលើកឡើងពីសមាគមនិស្សិតខ្មែតនៅរុស្សី។សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី សូមជូនពរដល់បងប្អូនសិក្ខាកាមយោធាកម្ពុជាទាំង ៧រូបដែលចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020) សូមឲ្យទទួលបានជ័យជំនះដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិកម្ពុជាយើង។ ដោយក្តីស្រឡាញ់ពីសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី៕

ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print