ភ្នំពេញ៖ ទីផ្សារទេសចរណ៍ធំទាំង៦របស់កម្ពុជានៅឆមាសទី១ ឆ្នាំ២០២០នេះ គឺមាន ចិន វៀតណាម ថៃ អាមេរិក កូរ៉េខាងត្បូង អង់គ្លេស និង បារាំង ហើយភ្ញៀវទេសចរបរទេសតូចរបស់កម្ពុជាគឺ ទីម័រ ម៉ូណាកូ ចិនម៉ាកាវ ប៊ូតាន អាហ្វហ្គានីស្ថាន និង ហ្វុីជី ។
តាមតួលេខបានបង្ហាញថា៖ នៅឆមាសទី១ឆ្នាំ២០២០ ចិនមកកម្ពុជាមានចំនួន សរុប ២៧៥.៦៧៣នាក់ ថយចុះ៧៨,៧ ភាគរយ, វៀតណាមមកកម្ពុជាមានចំនួន១៧៩.៦៩៨នាក់ ថយចុះ ៥៥,៣ ភាគរយ, ថៃមកកម្ពុជាមានចំនួន ១៦១.០៨៤ នាក់ ថយចុះ៧,៦ ភាគរយ , អាមេរិកមកកម្ពុជាមានចំនួន ៥៣.២៣៨ នាក់ថយចុះ៥៩,៧ ភាគរយ , កូរ៉េខាងត្បូងមកកម្ពុជាមានចំនួន៥២.៦១៣នាក់ ថយចុះ៦២,២ ភាគរយ, អង់គ្លេសចំនួន ៤៤.៣២៦នាក់ ថយចុះ ៥០,២ ភាគរយ និង បារាំងចំនួន ៤១,៨៣៨ ថយចុះ ៥១,៧ភាគរយ។
ដោយឡែកតួលេខបានបង្ហាញថា ជនជាតិទីម័រមកកាន់កម្ពុជានៅឆមាសទីមួយឆ្នាំ២០២០នេះ គឺមានត្រឹមតែ២០ នាក់ប៉ុណ្ណោះ ថយចុះរហូតដល់ទៅ៧៩,៦ ភាគរយ , បន្ទាប់មកគឺ ម៉ូណាកូ មានចំនួន ២៧នាក់ ថយចុះ ៣៥,៧ ភាគរយ, ចិនម៉ាកាវមានចំនួន ៣០នាក់ ថយចុះ ៧៩,៣ ភាគរយ, ប៊ូតានមានតែ៤២នាក់ថយចុះ ៧២,៤ ភាគរយ , អាហ្វហ្គានីស្ថាន មានចំនួន ៤៧ នាក់ គឺថយចុះ ៦៧,៤ ភាគរយ, និងហ្វុីជី ចំនួន៧៥ នាក់ ថយចុះ៦១,៧ ភាគរយ។
យោងតាមរបាយការណ៍ឆមាសទីមួយរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ជារួមភ្ញៀវទេសចរបរទេសមកកម្ពុជាធ្លាក់ចុះដល់ទៅ៦៤ភាគរយ ដោយថយចុះពី៣លាននាក់កាលពីឆមាសទី១ ឆ្នាំ២០១៩ មកនៅត្រឹមតែ១,១៨ លាននាក់នៅឆមាសទី១ ឆ្នាំ២០២០ ដោយសារតែកូវីដ-១៩៕
ប្រភព៖ AKP