ប្តីចិត្តធ្យូង ប្រើអំពើហិង្សាលើប្រពន្ធ វាយដំ ជាច្រើនលើក ច្រើនសារ ប្តឹងនគរបាលមូលដ្ឋាន តែគេមិនអើពើ

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់បានប្រព្រឹត្តអំពើហិង្សាមកលើប្រពន្ធខ្លួនឯង វាយដំ ធ្វើទារុណ្ឌកម្ម ជាញឹកញាប់ ស្ទើរតែស្លាប់ រហូតដល់ បាក់ជើង ហើមមុខហើមមាត់។
សកម្មភាពនេះ ខាងស្ត្រីរងគ្រោះ ក៏ធ្លាប់រត់មកឱ្យនគរបាលប៉ុស្តិ៍ ឈានសុំការអន្តរាគមន៍ពីលោកអធិការស្រុកស្ទោង តែអស់លោកជាសមត្ថកិច្ច ជាមន្ត្រីនគរបាលយុត្តិធម៍ ខ្វះការយកចិត្តទុកដាក់ ជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏បណ្តាលឱ្យអំពើល្មើសច្បាប់ ហិង្សាក្នុងគ្រួសារ នៅតែបន្តប្រព្រឹត្តដោយជនដៃដល់ ជាប្តីមកលើប្រពន្ធជាប់ជាប្រចាំ។

ជាក់ស្ដែង បុរសជាប្តីបន្តប្រើអំពើហឹង្សា ទៅលើប្រពន្ធ បាន វាយ ទាត់ ធាក់បណ្តាលរបួសស្ទើរសុះសាច់ ជាំមុខជាំមាត់ និងស្នាមជាំលើរាងកាយ ។ ក្នុងបទល្មើសជាក់ស្តែងនេះ ក៏ត្រូវបាន លោក ឃុន ភារៈ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោង រួម ទាំងកម្លាំងមន្ត្រីក្រោមឱវាទ ឃាត់ខ្លួន បុរស ជាប្តីឈ្មោះ ត្រេង ឡូញ (ហៅស្វិត) អាយុ៣៧ឆ្នាំ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី៨ ខែសូហា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ។
បើយោងតាមការរៀបរាប់ ពីស្ត្រីជនរងគ្រោះ ជាប្រពន្ឋ ឈ្មោះ កែ ឌីណា អាយុ៣៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើបានឲ្យ ដឹងថា៖ ខ្លួនតែងរងទុក្ខ វេទនាជាខ្លាំងដោយសារ ប្តី របស់គាត់តែងតែប្រើ អំពើ ហិង្សាជាបន្តបន្ទាប់ ដោយការវ៉ៃដាំច្រំធាក់ រហូតដល់បាក់ជើងម្តងរួចមកហើយ ករណីខ្លះសុខចិត្តលាក់បាំងបងប្អូន ដើម្បីទុកឱ្យប្តីប្តូឥរិយាបថ ។
ស្ត្រីជាប្រពន្ធបានបន្តថា៖ ប្តី របស់គាត់បានវ៉ៃធ្វើបាបដោយហិង្សានេះចំនួន៦លើកមកហើយ និងធ្លាប់ទៅដាក់ពាក្យប្តឹងទៅប៉ុស្ត៍រដ្ឋបាលកំពង់ចិនត្បូង តែមេប៉ុស្ត៍ថា មិនហ៊ានដោះស្រាយ ។ ទៅអធិការក៏មិនអើពើ ហើយធ្លាប់ប្តឹងនៅសាលាស្រុកស្ទោង ក៏មន្រ្តីស្រុកមិនហ៊ានដោះស្រាយ បែជាជម្រុញឲ្យគាត់ទៅដាក់ពាក្យនៅតុលាការ។

ទើបតែពេលនេះ ក្រោមការដឹកនាំ បញ្ជាពីលោក ស៊ិន វិរ: ព្រះ រាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តកំពង់ធំ បានឲ្យកម្លាំង កងរាជអាវុធហត្ថខេត្ត និងអាវុធហត្ថស្រុកស្ទោង មានសម្របសម្រួលដោយផ្ទាល់ពីលោក សាយ វាសនា ក៏ឃាត់ខ្លួន ជនដៃដល់មកចាត់ការតាមនីតិវិធីច្បាប់។ បន្ទាប់ពីមានពាក្យបណ្តឹងហិង្សាដោយចេតនាប្រព្រឹត្តដោយសហព័ទ្ធ ឬអនិតិសង្វាសជន។
បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print