កាលពីមុនមានតែស្ត្រីប៉ុណ្ណោះដែលជាជនរងគ្រោះក្នុងអំពើជួញដូរផ្លូវភេទ ប៉ុន្តែសម័យកាលសកលភាវូបនីយកម្ម និងតម្លាភាពភេទ ស្ត្រីមួយចំនួនក៏មានតម្រូវការផ្លូវភេទដូចគ្នា តែត្រូវបានលាក់បាំងយ៉ាងជិតមិនឲ្យបែកធ្លាយទៅខាងក្រៅនោះឡើយ ។ ប៉ុន្តែដោយសារតែកូវីដ-១៩ គឺត្រូវត្រួតពិនិត្យគ្រប់ទីកន្លែង ទើបបែកធ្លាយរឿងនេះ។
រឿងរ៉ាវស្ត្រីវ័យ២២ឆ្នាំទាក់ទងរកបុរសវ័យក្មេង មានកម្លាំងមាំមួនទៅរួមមេត្រី ដោយឲ្យតម្លៃខ្ពស់ក្នុងមួយយប់រហូតដល់ទៅ១៨លានដុង ប្រមាណ(៧៥០ដុល្លារអាមេរិក)ប៉ុន្តែអ្នកដែលទាក់ទងស្វែងរក«ម៉ូយ»គឺទទួលបានដល់ទៅ៦លានដុង ចំណែកប្រុសសង្ហាសាច់ដុំធំៗទៅបម្រើកាមគុណ ទទួលបាន១២លានដុង។ ប៉ុន្តែតម្លៃ១២លានដុងគឺស្មើ ឬក៏លើសប្រាក់ខែមួយខែផង។
នៅពេលនេះ កម្លាំងជំនាញកំពុងតែស្រាវជ្រាវបន្ថែមដើម្បីចាប់ខ្លួន នារី«កួកជេ»ដ៏ស្រស់ស្អាត អាយុ៣០ឆ្នាំ ឈ្មោះ ង្វៀង ភឿងថាវ រស់នៅទីក្រុងហាណូយ ពីបទចោទប្រកាន់ពីបទជួញដូរពេស្យាចារ។
តាមលទ្ធផលស្រាវជ្រាវ នាង ង្វៀង ភឿង ថាវ ធ្លាប់បានទៅរៀននៅក្រៅប្រទេស។ នាងបានចូលរួមជាមួយក្រុមជាច្រើននៅលើបណ្តាញសង្គមទើបដឹងថា មានស្ត្រីជាច្រើន មានតម្រូវការស្វែងរកបុរសមករួមភេទ។ ទាំងនោះហើយទើបនាង បានទាក់ទងបុរសមានកម្លាំងមំាមួនសុខភាពល្អដើម្បីលក់ខ្លួនក្នុងតម្លៃខ្ពស់។
នាង ថាវ ក៏បានទាក់ទងនិឹងបុរសដែលជាគ្រូបង្វឹកកីឡា រូបរាងសង្ហាឲ្យទៅដេកជាមួយនារីវ័យ២២ឆ្នាំ ក្នុងតម្លៃមួយយប់១២លានដុង។ បុរសសង្ហាក៏បានយល់ព្រមដោយទទួលបានប្រាក់ច្រើន ។ នាងថាវក៏បានផ្តល់ប្រាក់កក់១លានដុងរួចបញ្ជូនរូបថតអាក្រាតទាំងស្រុងទៅឲ្យស្ត្រីវ័យ២២ឆ្នាំ ត្រួតពិនិត្យ ហើយក៏ព្រមព្រៀងគ្នា៕