យករូឡូខ្សែភ្លើងដាច់លៀនចេញមកសាកទូរស័ព្ទបណ្ដើរលេងបណ្ដើរឆ្លងឆក់ស្លាប់ម្នាក់របួស៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីខ្សែភ្លើងឆក់បណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសត្រូវក្រុមគ្រួសារដឹកមកសង្គ្រោះទៅកាន់មន្ទីពេទ្យបន្ទាប់ពីក្មេងស្រី២នាក់បានយករូឡូខ្សែភ្លើងដែលមានដាច់លៀនចេញសសៃស្រាត
លេងទូរស័ព្ទបណ្ដើរសាកថ្មបណ្ដើរបណ្ដាលអោយឆ្លងភ្លើងឆក់យាយចូលជួយឆក់បន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើលពេញភូមិតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាស្ត្រីដែលស្លាប់មានឈ្មោះ យស់ ទូច អាយុ៦៥ឆ្នាំមុខរបរកសិកររស់ក្នុងភូមិសង្កាត់ខាងលើ។

ស្ត្រីចំណាស់ដែលរងរបួសត្រូវជាម្ចាស់ផ្ទះមានឈ្មោះ ចាន់សេរី អាយុ៦៦ឆ្នាំមុខរបរកសិករ
ចំណែកក្មេងស្រីដែលរងរបួសមានឈ្មោះ អ៊ាម សុម៉ាឡែនអាយុ១៥ឆ្នាំ មុខរបរសិស្សនិងឈ្មោះ ទ្រី សុវណ្ណបុប្ផាអាយុ៩ឆ្នាំ មុខរបរសិស្សរស់ក្នុងភូមិសង្កាត់ខាងលើ។

បើតាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុក្មេងស្រីទាំង២នាក់បានលេងទូរស័ព្ទហើយក៏បានអូសយករូឡូខ្សែភ្លើងដែលមានដាច់លៀនចេញសសៃរស្រាតហើយមិនបានចាប់អារម្មណ៍យកមកដាក់សាកថ្មជិតខ្លួន ខណៈកំពុងលេងស្រាប់តែឆ្លងចរន្តភ្លើងបណ្ដាលឲ្យឆក់ឃើញបែបនោះយាយក៏រត់ចូលជួយបណ្ដាលឲ្យឆក់បន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើលដល់បងប្អូនក្រុមគ្រួសារ និងអ្នកភូមិប្រញាប់រត់បិទបារ៉ែតភ្លើង និងជួយសង្គ្រោះលើកដាក់កប់ភក់ និងដឹកមកកាន់មន្ទីពេទ្យប៉ុន្តែអកុសលដោយស្ត្រីឈ្មោះយស់ទូចមានសភាពធ្ងន់ក៏បានស្លាប់និង៣នាក់ត្រូវបានសង្គ្រោះទាន់ពេល។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលក្រុងជាមួយប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យមណ្ឌលសុខភាពចេកបានមកដល់និងពិនិត្យកន្លែងកើតហេតុឃើញថាសពពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន និងប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print