ចាប់ពីថ្ងៃទី១២-១៨ ខែសីហា បណ្តាខេត្តនៅវាលទំនាបកណ្តាលភាគពាយ័ព្យ និងជាព្រំដែនវៀតណាមអាចនឹងមានភ្លៀងច្រើន

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១២-១៨ ខែសីហា បណ្តាខេត្តនៅវាលទំនាបកណ្តាលភាគពាយ័ព្យ និងជាព្រំដែនវៀតណាមអាចនឹងមានភ្លៀងច្រើន។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម«ស្តីពី ស្ថានភាពធាតុអាកាស»នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា៖ តាមរយៈនៃការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាស ធាតុ បង្ហាញឲ្យឃើញថា ព្រះរាជាណាចក្រកម្ពុជាយើង បាននឹងកំពុង ទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាប រួមជាមួយនឹងខ្យល់មូសុងនិរតី ខ្សោយ ។ ព្យុះចំនួន០៦ បាននឹងកំពុងកើតមាន ក្នុងនោះព្យុះទី៥ ឈ្មោះ យ៉ាងមី (5ANGMI) បច្ចុប្បន្នស្ថិតក្បែរឧបទ្វីបកូរ៉េ និងបន្តដំណើរ ទៅភាគខាងជើង ។ ឯនៅក្នុងសមុទ្រចិនខាងត្បូង ទន្ទឹមនឹងកោះតៃវ៉ាន់ ព្យុះទី៦ឈ្មោះ មេខាឡា ( MEKKHALA) បាននឹងកំពុងធ្វើដំណើរ ទៅកាន់ខេត្តណាន់ជីនប្រទេសចិន ។
ស្ថានភាពបែបនេះធ្វើឲ្យ ៖
-បណ្ដាខេត្តនៅតំបន់វាលទំនាបកន្ដាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
-សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។
ចាប់ពីថ្ងៃទី ១២-១៣ ខែសីហា បណ្តាខេត្តនានា នឹងអាចមានភ្លៀង ពីខ្សោយទៅមធ្យម បន្ទាប់ពីនោះភ្លៀងនឹងកើនឡើងទាំងបរិមាណទាំងភាពសាយភាយក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ បណ្តាខេត្តនៅ វាលទំនាបកណ្តាលភាគពាយ័ព្យ និងបណ្តាខេត្តដែលមានព្រំប្រទល់ជាប់និងវៀតណាមអាចនឹងមានរឿងច្រើន ។
– បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°c – សីតុណ្ហភាពអតិបរមា មានពី ២៧ -២៩°c។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅច្រើន។

-បណ្តាខេត្តតំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២៥ -២៧°C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C។ នឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ។
អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះ បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន ជាពិសេសនៅតំបន់ទំនាបកណ្តាល៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print