Willian បញ្ជាក់ពីការចាកចេញពី Chelsea ក្រោយចូលរួមរយៈពេល៧ឆ្នាំ

ចែករំលែក៖

ខ្សែបម្រើសញ្ជាតិប្រេស៊ីល Willian បានបញ្ជាក់ថា រូបគេនឹងចាកចេញពីក្លិបតោខៀវ Chelsea បន្ទាប់ពីចូលរួមជាមួយក្លិបរយៈពេលឆ្នាំក្នុងកីឡដ្ឋាន Stamford Bridge  កីឡាករវ័យ៣២ឆ្នាំរូបនេះ អាចជាប់ទាក់ទងនឹងការផ្លាស់ទៅកាន់ Arsenal ដោយគេបានឃើញការបង្ហោះសារលាដល់អ្នកគាំទ្រក្លិបនៅលើបណ្តាញសង្គម Twitter 

កីឡាកររូបនេះបាននិយាយថា ពេលនេះដល់ពេលដែលត្រូវបន្តដំណើរទៅមុខហើយ។ ខ្ញុំពិតជានឹកមិត្តរួមក្រុមរបស់ខ្ញុំណាស់។ ខ្ញុំបានប្រកាន់ជំហររបស់ខ្ញុំនៅពេលអនាគិត ហើយខ្ញុំបានឈ្នះអ្វីៗនៅទីនេះដែលតែងតែធ្វើបានល្អបំផុតក្នុងការរួមរស់ជាមួយ Chelsea!”។

Willian ដែលបានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្លិបមួយនៅក្រុងសៅប៉ូឡូបានចូលរួមជាមួយក្រុមតោខៀវ Chelsea បន្ទាប់ពីចេញពីក្លិប AnzhiMakhachkala ក្នុងឆ្នាំ២០១៣ និងបានបង្ហាញខ្លួនជាង៣០០ប្រកួតសម្រាប់ក្លិបដោយឈ្នះពាន Premier League ដង។ កីឡាកររូបនេះនឹងផុតកុងត្រានៅរដូវក្តៅនេះ ហើយមិនបានយល់ព្រមលើកិច្ចសន្យារយៈពេលវែងថ្មីជាមួយក្លិនោះទេ

ជាមួយគ្នានោះខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Pedro ក៏បានប្រកាសថារូបគេនឹងចាកចេញពីក្លិតោខៀវ Chelsea កាលពីថ្ងៃអាទិត្យបន្ទាប់ពីចូលរួមជាមួយក្លិបនេះអស់រយៈពេលឆ្នាំ។ ការចង់ចាកចេញនេះបន្ទាប់ពីគ្រូបង្វឹកលោក Lampard ធ្លាប់បានប្រកាសថា លោកនឹងបញ្ចេញកីឡាករដែលជាខ្សែបម្រើមួយចំនួនដើម្បីបង្កើនហិរញ្ញវត្ថុទិញកីឡាករដែលមានសក្តានុពលមកវិញ ៕ ដោយ៖ ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print