Ferro បំបាក់កីឡាការិនីលំដាប់ទី៤ពិភពលោក Kontaveit ឈ្នះពានរង្វាន់ Palermo Open

ចែករំលែក៖

កីឡាការិនីបារាំង Fiona Ferro បានឈ្នះកីឡាការិនីលំដាប់លេខ៤ពិភពលោកនាង Anett Kontaveit នៃប្រទេសអេស្តូនីក្នុងវគ្គផ្តាច់ព្រ័ត្រកីឡាវាយតឺន្នីសកម្មវិធី Palermo Ladies Open ដើម្បីឈ្នះពានរង្វាន់អាជីពជាលើកទី២របស់នាង។

ការប្រកួតកម្មវិធីកីឡាវាយតឺន្នីស Palermo Open គឺជាការប្រកួតកម្រិត WTA កម្រិតទេសចរណ៍លើកដំបូងក្នុងរយៈពេល៥ខែបន្ទាប់ពីការផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអុីតាលី

Ferro ដែលឈរនៅលំដាប់ទី៥៣លើពិភពលោកបានយកឈ្នះ Kontaveit ដោយលទ្ធផល ៦-២ និង ៧-៥ ក្រោយជ័យជម្នះនេះកីឡាការិនី Ferro បាននិយាយថា វាមានន័យណាស់ ជាពិសេសបន្ទាប់ពីការខកខានចូលរួមប្រកួតរយៈពេលខែដែលជាពេលវេលាដ៏លំបាក។ ខ្ញុំពិតជាមានអារម្មណ៍រីករាយ ដែលបានចូលរួមប្រកួតប្រជែងនៅលើទីលានប៉ុន្តែវាកាន់តែល្អប្រសើរក្នុងការទទួលបានរង្វាន់ក្នុងសប្តាហ៍នេះ។

សូមបញ្ជាក់ថា កីឡាករ និងមន្រ្តីសម្រាប់ការប្រកួតកម្មវិធីនេះកំពុងត្រូវបានធ្វើតេស្តរៀងរាល់ថ្ងៃម្តងសម្រាប់ការការពារពីជំងឺកូវីដ-១៩ ហើយកីឡាករម្នាក់ដែលបានធ្វើតេស្តវិជ្ជមានបានដកខ្លួនចេញពីការប្រកួតវិញកាលពីចុងសប្តាហ៍កន្លងទៅ ពិធីសារថ្មីៗត្រូវបានអនុវត្តដូចជាកាត់បន្ថយក្មេងរើសកូនបាល់ចំនួនអ្នកគាំទ្រមានកំណត់ និងគ្មានការចាប់ដៃគ្នាពេលចាប់ផ្តើមប្រកួត និងពេលចប់ការប្រកួតនោះទេ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print