គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវ ស្តីពីការបង្ការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាឱកាសថ្ងៃឈប់សម្រាកមន្ត្រីរាជការ និយោជិត រោងចក្រ កម្មករ នាថ្ងៃទី១៧ដល់២១ខែសីហា

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែ នាំ ប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានការសំខាន់ៗចំនួន៨ចំណុច នាឱកាសថ្ងៃឈប់សម្រាក ពីការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ រោងចក្រ ចាប់ពីថ្ងៃទី១៧ដល់២១ ខែសីហាខាងមុខនេះ ។ នេះបើតាមសេចក្តីណែនាំ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានចេញផ្សាយកាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០២០។

វិធានការ ដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រំលឹក និងណែនាំ រួមមាន៖ ទី១-ត្រូវពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមទោចក្រក្រយានទោះជិតឬទឆ្ងាយ គ្រប់ពេលវេលា។
ទី២-មិនត្របើកបរលើសល្បឿនកំណត។
ទី៣-មិនត្រូវបើកបរក្រោមឥទិ្ធពលនៃគ្រឿងស្រវឹងជាដាច់ខា ត។
ទី៤- ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
ទី៥- ត្រូវពាក់ខ្សែក្រវាត់សុវត្ថភាពជានិច្ច ពេលធ្វើដំណើរតាមរថយន្ត ។
ទី៦- មិនត្រូវបត់ឬវាជែង ក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដៃដោយគ្មានភ្ជាប់ទំនាក់ទំនង។
ទី៧-ត្រូវត្រួតពិនិត្យយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យកង ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ។ល។
ទី៨- ចូរកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់ ។ ចំពោះរថយន្តដឹកអ្នកដំណើរ និង រថយន្តដឹកកម្មករ មិនត្រូវ ផ្ទុកអ្នកដំណើរលើដំបូល និងសូមកុំតម្លើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ ៕ ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print