បិសាចក្រហម Man United និង Inter Milan ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United និងក្រុមខ្លាំងមកពីអុីតាលី Inter Milan បានយកឈ្នះគូប្រកួតរៀងៗក្នុងការប្រកួតវគ្គជម្រុះ៨ក្រុមចុងក្រោយនៃពានរង្វាន់ Europa League កាលពីយប់មុិញនេះ។

ក្រុមបិសាចក្រហម Man United បានយកឈ្នះក្រុម Copenhagen របស់ប្រទេសដាណឺម៉ាកក្នុងលទ្ធផល ១ទល់០ ដែលជាបាល់ពិន័យប៉េណាល់ទីពីខ្សែបម្រើ Bruno Fernandes នៅម៉ោងបន្ថែមនាទីទី៩៥។

ក្រុមរបស់លោក Ole Gunnar Solskjaer ធ្វើបានល្អនៅពាក់កណ្តាលតង់ទី២ ប៉ុន្តែមិនអាចរករកគ្រាប់បាល់បំប៉ោងសំណាញ់ទីពីអ្នកចាំទី Karl-Johan Johnsson របស់ក្រុម Copenhagen បានឡើយ ដែល កីឡាករ Fernandes និង Mason Greenwood មានឱកាសស៊ុតបញ្ចូលទីជាច្រើនដង

ដោយឡែកក្រុមខ្លាំងមកពីអុីតាលី Inter Milan បានយកឈ្នះក្រុមខ្លាំងមកពីអាល្លឺម៉ង់ Bayer Leverkusen ក្នុងលទ្ធផល២ទល់១។ ២គ្រាប់របស់ក្រុម Inter Milan រកបានដោយកីឡាករ Barella  នៅនាទីទី១៥ និង១គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក Lukaku  នៅនាទីទី២១។ ដោយឡែកក្រុម Bayer Leverkusen ក៏បានរកសងមួយគ្រាប់វិញនៅនាទីទី២៤ ដោយកីឡាករ Havertz ។

ចូលដល់តង់ទី២ក្រុមទាំង២មានឱកាសរកគ្រាប់បាល់រៀងៗខ្លួន ប៉ុន្តែនៅតែមិនបានសម្រេចដោយការជួយសង្គ្រោះពីខ្សែការពារ និងអ្នកចាំទីក្រុមនីមួយៗ។ ចប់ការប្រកួតក្រុម Inter Milan យកឈ្នះក្រុម Bayer Leverkusen ២ទល់១ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា ក្រុមបិសាចក្រហមត្រូវប៉ះក្រុម Wolverhampton ឬក្រុម Sevilla ដែលត្រូវប្រកួតនៅរាត្រីនេះ។ ចំណែកក្រុម Inter Milan ត្រូវប៉ះក្រុម Shakhtar Donetsk ឬក្រុម Basel ដែលនឹងត្រូវប្រកួតគ្នានៅរាត្រីនេះដែរ។ សម្រាប់ការប្រកួតវគ្គ ៤ចុងក្រោយនៅទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់នារាត្រីថ្ងៃចន្ទសប្តាហ៍ក្រោយ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print