ជំពាក់​លុយ​គេ​មិន​សង​ ទាស់​សំដី​គ្នា​រហូត​ឈាន​ដល់​ផ្ទះ​ហិង្សា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​

ចែករំលែក៖

​ភ្នំពេញ​៖​ ដោយសារ​តែ​ការ​ច្រណែន​ និង​ខ្វះ​ការ​យោគយល់​គ្នា​ បាន​ធ្វើ​ឲ្យ​អ្នក​រកស៊ី​លក់​សាំង​ដប​ និង​អ្នកលក់​ខោអាវ​ជជុះ​នៅ​ជាប់​របង​ម​ជ្ឍ​មណ្ឌល​ម៉ុង​ឌី​យ៉ា​ បាន​ឈ្មោះ​ប្រ​កែ​គ្នា​រហូត​ដល់​ផ្ទុះ​ហិង្សា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​សន្លប់​រៀងៗ​ខ្លួន​ ព្រោះតែ​ភាគី​ខាង​អ្នកលក់​ខោអាវ​ជជុះ​ បាន​ខ្ចី​លុយ​អ្នកលក់​សាំង​៥០​ដុល្លារ​ ពេល​ភាគី​អ្នកលក់​សាំង​ទៅ​ទារ​លុយ​ថ្លៃ​ជំពាក់​ មិន​ព្រម​សង​គេ​ ថែម​ទាំង​វ៉ៃ​គេ​ហើយ​ធ្វើ​ឲ្យ​សន្លប់​ខ្លួនឯង​ ។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ជាប់​របង​ម​ជ្ឍ​មណ្ឌល​ម៉ុង​ឌី​យ៉ា​ តាម​បណ្ដោយ​ផ្លូវ​លេខ​២៣០​ សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌ​ទួល​គោ​គ​ រាជធានី​ភ្នំពេញ​ ។​

​តាម​ប្រភព​ព័​ត៍​មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គឺ​ភាគី​ខាង​ក្រុម​គ្រួសារ​អ្នកលក់​សាំង​បាន​ជំពាក់​លុយ​ ភាគី​ខាង​អ្នកលក់​ខោអាវ​ជជុះ​ចំនួន​៥០​ដុល្លារ​ ពេល​នោះ​អ្នកលក់​សាំង​បាន​ទៅ​ទារ​លុយ​ជំពាក់​ពី​ភាគី​ខាង​អ្នកលក់​ខោអាវ​ជជុះ​ តែ​មិន​ព្រម​សង​នោះ​ទេ​ ហើយ​ក៏​មានការ​ឈ្លោះ​គ្នា​រវាង​ម្ដាយ​និង​ម្ដាយ​របស់​ភាគី​ទាំង​សងខាង​ រហូត​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពី​ហឹ​ង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ បណ្ដាល​ឲ្យ​រង​របួស​សន្លប់​រៀងៗ​ខ្លួន​ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​ម​ត្ថ​កិច្ច​មូលដ្ឋាន​តែ​ម្តង​ ។​

​ក្រោយ​កើតហេតុ​ភាគី​ទាំង​សងខាង​ ដែល​រង​របួស​សន្លប់​រៀងៗ​ខ្លួន​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ផង​ដែរ​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ បើ​តាម​សំដី​របស់​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ដែល​ជា​អ្នកលក់​ខោអាវ​ជជុះ​នោះ​នៅ​ពេល​ដែល​អាជ្ញាធរ​ចុះ​មក​រាប់​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​ គឺ​រូប​គាត់​តែងតែ​ធ្វើ​សន្លប់​រហូត​ផង​ដែរ​ ៕

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print