កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​ ដកហូត​គ្រឿងញៀន​ ចំនួន​៥​កញ្ចប់

ចែករំលែក៖

​ភ្នំពេញ​៖​ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​ ដកហូត​គ្រឿងញៀន​ ចំនួន​៥​កញ្ចប់​ (​តូច​៤​ ធំ​១)​ កាលពី​ម​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ ទល់មុខ​វត្ត​គៀន​ឃ្លាំង​ ស្ថិត​នៅ​ក្រុម​ទី​៣​ ភូមិ​គៀន​ឃ្លាំង​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​ ។​

​លោក​ ឯក​ សេរី​វុ​ធ​ អធិការ​ង​ខណ្ឌ​ជ្រោយចង្វា​ទទួល​ផែន​ព្រហ្មទណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ជន​ត្រូវ​សង្ស័យ​ទាំង​៩​នាក់​រួម​មាន​ ទី​១.​ ឈ្មោះ​ ណេ​ត​ លា​រ៉េ​ត​ អាយុ​២៤​ឆ្នាំ​ មានមុខរ​បរជា​កសិករ​ស្នាក់​នៅ​ ភូមិ​កំពង់​ដំរី​ ឃុំ​ព្រែក​តា​ម៊ា​ក់​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​ ទី​២.​ ឈ្មោះ​ លី​ ឈាង​ម៉េ​ង​ អាយុ​១៩​ឆ្នាំ​ ជា​និស្សិត​ ស្នាក់​នៅ​ ភូមិ​បឹង​ក្រចាប់​ជើង​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​ ទី​៣.​ ឈ្មោះ​ ថា​ វុ​ទ្ធី​ អាយុ​២០​ឆ្នាំ​ មានមុខរ​បរជា​កម្មករ​សំណង់​ ស្នាក់​នៅ​ ភូមិ​ខ្ទរ​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វារ​ ទី​៤.​ ឈ្មោះ​ ហែម​ ទូច​ អាយុ​២៦​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅ​ បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​គៀន​ឃ្លាំង​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វារ​ ទី​៥.​ ឈ្មោះ​ ឆាយ​ ម៉េ​ង​ធាន​ អាយុ​២០​ឆ្នាំ​ ស្នាក់​នៅ​មិន​ពិតប្រាកដ​ ក្នុង​សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ទី​៦.​ ឈ្មោះ​ សោម​ សុ​វ​ណ្ណា​រិ​ទ្ធ​ អាយុ​២៣​ឆ្នាំ​ ជា​និស្សិត​ស្នាក់​នៅ​ ភូមិ​ក្បាលកោះ​ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វារ​ ទី​៧.​ ឈ្មោះ​ ម៉ិច​ មក​រា​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ​ ស្នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ទី​៨.​ ឈ្មោះ​ ហេង​ បញ្ញា​ អាយុ​១៨​ឆ្នាំ​ មុខរបរ​ជាង​ឡាន​ ស្នាក់​នៅ​ភូមិ​ដើម​គរ​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ និង​ទី​៩.​ ឈ្មោះ​ យ៉េន​ លី​ហ៊ៅ​ អាយុ​២៥​ឆ្នាំ​ មុខរបរ​កសិករ​ ស្នាក់​នៅ​ ភូមិ​ក្បាលកោះ​ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ ។​

​លោក​អធិការរង​បន្ត​ថា​ ដោយ​មានការ​បញ្ជា​ពី​លោក​អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វា​បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ចរាចរ​ និង​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ផ្សេងៗ​ ក្នុង​មូលដ្ឋាន​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​នោះ​ កម្លាំង​របស់​លោក​ ក៏​បាន​ប្រទះ​ឃើញ​យុវជន​ជិះ​ម៉ូតូ​៤​គ្រឿង​មាន​បក្ខពួក​៩​នាក់​ ជិះ​ឆ្លងកាត់​។​ ពេល​នោះ​ ដោយ​កម្លាំង​សមត្ថកិច្ច​មានការ​សង្ស័យ​ ក៏​បាន​ឃាត់​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ក្រាម​ស​ថ្លា​ ជា​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៥​កញ្ចប់​ធំ​១​ តូច​៤​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៩​នាក់​ កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ នគរបាល​ខណ្ឌ​ជ្រោយចង្វា​ រួម​នឹង​វត្ថុ​តាង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​

image1

image3

...

ដោយ៖ ជ្រោយ​ពេជ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print