បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ក្មេង​ទំនើង​ជិះ​ម៉ូតូ​មក​ពីក្រោយ​វាយ​មួយ​មួក​ មិនដឹង​មូលហេតុ​

ចែករំលែក៖

​ខេត្ត​ប៉ៃលិន​៖​ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​មិត្តភក្តិ​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​មុខរបួស​ បន្ទាប់​ពី​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​មក​ពីក្រោយ​ ហើយ​យក​មួក​សុវត្ថិភាព​វាយ​សំពង​ទៅ​លើ​ក្បាល​បណ្តាល​ឲ្យ​បែក​មួក​សុវត្ថិភាព​រួច​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រលប់​ ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​ផ្លូវ​ខាងកើត​ជាប់​ភ្នំ​លោកយាយ​យ៉ា​ត​ នៅ​មុខ​ហាង​ផឹកស៊ី​មួយ​កន្លែង​ ភូមិ​អូរ​តា​ប្រាំង​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ។​ ជន​រង​គ្រោះ​ឈ្មោះ​ ស្រស់​ ម៉ៅ​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​កម្មករ​ រស់នៅ​ភូមិ​ឃុំ​ កើតហេតុ​ ៕​

12674258_958449244210136_1725142145_n

...

ដោយ៖ ស​ សា​រ៉េ​ត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print