ជាលើកទី២ចោរចូលកាប់ដើមគ្រញូងក្នុងតំបន់អង្គរហើយអាជ្ញាធរជាតិអប្សរាចាប់ជនសង្ស័យមិនបាន

ចែករំលែក៖

ខេត្តសៀមរាប ÷ ដើមឈើគ្រញូងមួយដើមធំមានទហំជិត១អោបដុះនៅក្នុងតំបន់ អង្គរគ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខលួចកាត់យកបាត់ហើយអាជ្ញាធរអប្សរាបានត្រឹមគ្រវីក្បាលហើយសន្យាថានឹងស្រាវជ្រាវរកជនកាប់បំផ្លាញឲ្យឃើញដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

ហេតុហេតុការណ៍គួឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ នៅត្រង់​ចំណុច​គោក​បាខែង ក្រុម​ទី​៦​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។
តាមកំណត់ហេតុរបស់សមត្ថកិច្ចស្តី​ពី​ការ​ចុះ​ត្រួតពិនិត្យ​ករណី​កាប់​ឈើ​គ្រញូង​បានឲ្យដឹងថា
ការ​ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​ជាក់ស្ដែង ឃើញ​ថា ពិតជា​មានការ​លួច​កាត់ឈើ​គ្រញូង​ដែល​មានមុខ​កាត់ ០.២​ម៉ែត្រ​ពិតប្រាកដ​មែន ។ដើមគ្រញូង១ដើមនេះត្រូវជនមិនស្គាល់មុខលួច​យក​មួយកំណាត់​កណ្ដាលអស់ប្រវែងប្រមាណជាង៣ម៉ែត្រ ដោយ​បន្សល់​ទុក​គល់​នឹង​ចុង​ប៉ុណ្ណោះ។ក្នុងករណី​នេះ​ក្រុមការងារ​នឹង​បន្ត​ស្រាវជ្រាវ​រក​ជន​ដែល ប្រព្រឹត្ត​នោះ ដើម្បីចាប់ខ្លួនយក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ឱ្យ​ខាងតែបាន។
យ៉ាងណាគេបានដឹងថាកាល​នៅវេលាម៉ោង២រសៀល ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០ កន្លងទៅនៅចំណុច​ព្រៃ​ឧទ្យាន​អង្គរ ភូមិ​ក្រ​វ៉ា​ន់ សង្កាត់​នគរធំ​ក្រុង​សៀមរាប មាន​ជនសង្ស័យ​ពុំ​ស្គាល់​មុខ​បាន​លួច​កាប់​ឈើ​គ្រញូង​អស់​ចំនួន​៤​ដើម​រួចមកហើយតែអាជ្ញាធរជាតិអប្សរា នៅមិនទាន់ឃើញចាប់បានជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់​នៅឡើយ​ទេ។ម្តងនេះជាលើកទី២ ទៀត តើ ចាប់បានជនប្រព្រឹត្តដែរឬអត់?៕
ដោយ÷ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print