រកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League

ចែករំលែក៖

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League បានបញ្ចប់ហើយដោយរកឃើញ៤ក្រុមឡើងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្នុងនោះលទ្ធផលការប្រកួតកាលពីយប់មុិញក្រុម Sevilla បានយកឈ្នះក្រុម Wolverhampton Wanderers ក្នុងលទ្ធផល១ទល់០។

១គ្រាប់របស់ក្រុមខ្លាំងមកពីអេស្ប៉ាញ Sevilla រកបានដោយកីឡាករ Lucas Ocampos នៅនាទីទី៨៨ជិតចប់ការប្រកួត។ ចំណែកមួយក្រុមទៀតគឺ Shakhtar Donetsk បានយកឈ្នះក្រុមខ្លាំងមកពីស្វ៊ីស Basel ក្នុងលទ្ធផល៤ទល់១ ដែល៤គ្រាប់របស់ក្រុម Shakhtar Donetsk រកបានដោយកីឡាករ Júnior Moraes នៅនាទីទី២ គ្រាប់ទី២រកបានដោយកីឡាករ Taison នៅនាទីទី២២ គ្រាប់ទី៣រកបានដោយកីឡាករ Alan Patrick នៅនាទីទី៧៥ដែលជាការទាត់បាល់ពិន័យប៉េណាល់ទី និងគ្រាប់ទី៤រកបានដោយកីឡាករ Dodô នៅនាទីទី៨៨។ ចំណែកក្រុម Baselរកបាន១គ្រាប់សងវិញដោយកីឡាករ Wolfswinkel នៅនាទីទី៩០ជតិចប់ការប្រកួត។

លទ្ធផលនេះក្រុម Sevilla បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ះជាមួយក្រុមបិសាចក្រហម Manchester United នៅថ្ងៃអាទិត្យ ដែលប្រកួតនៅទឹកដីអាល្លឺម៉ង់ ក្នុងកីឡដ្ឋានទីក្រុង Duisburg ចំណែកក្រុម Shakhtar Donetsk ត្រូវប៉ះក្រុមខ្លាំងមកពីអុីតាលី Inter Milan នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដើម្បីប្រជែងគ្នាទៅកាន់វគ្គផ្តាច់ព្រ័ត្រ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print