Update គ្រោះថ្នាក់រថភ្លើង ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និង មេដឹកនាំស្កុតឡែន Nicola Sturgeon ចាត់ទុក ជារឿងធ្ងន់ធ្ងរបំផុត

ចែករំលែក៖

រថភ្លើងធ្លាក់កងចេញពីផ្លូវដែកនៅតំបន់ Aberdeenshire របស់ស្កុតឡែននៅថ្ងៃទី១២ខែសីហា នេះបណ្តាលឲ្យមនុស្សជាច្រើនរងរបួសជាទម្ងាន់ និងមានអ្នកស្លាប់ទៀតផង។
សារព័ត៌មាន Guardian ផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ព្រមទាំងអភិបាល រដ្ឋស្វ័យភាពស្កុតឡែនលោក Nicola Sturgeon ចាត់ទុកករណីគ្រោះថ្នាក់ខាងលើគឺជារឿងដ៏រន្ធត់ និងអាក្រក់បំផុត។
មន្ត្រីស្កុតឡែន បានឲ្យដឹងថាមានទូររថភ្លើងដឹកអ្នកដំណើរចំនួន៤ទូរធ្លាក់ចេញពីផ្លូវ ក្នុងពេលធ្វើដំណើរពី តំបន់Aberdeen ទៅកាន់Glasgow Queen Steet ក៏ធា្លក់កងចេញពីផ្លូវក្នុងតំបន់ Carmont បណ្តាលឲ្យរបួសជាច្រើន។ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានតួលេខ ពីអ្នករងបួសនិងស្លាប់ ក្នុងគ្រោះថ្នាក់នៅឡើយទេ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print