នគរបាលក្រុងព្រះសីហនុ បង្ក្រាបក្រុមជនជាតិចិន ជំនាញដាក់ថ្នាំសណ្តំក្នុងស្រាបៀរឲ្យចិនគ្នាឯងផឹក ដើម្បីបំភ័ន្តស្មារតីឲ្យវេលុយរាប់ម៉ឺនដុល្លារចូលគណនីខ្លួន

ចែករំលែក៖

ក្រុងព្រះសីហនុ៖ កម្លាំងនគរបាលក្រុងព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាជនជាតិចិន ដែលជំនាញដាក់ថ្នាំសណ្តំក្នុងស្រាបៀរ ឲ្យជនរងគ្រោះជាជនជាតិចិនដូចគ្នាផឹក ដើម្បីបំភ័ន្តចិត្តឲ្យវេលុយតាមវីឆាតចូលក្នុងគណនីជនសង្ស័យកាលពីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១២ ខែសីហានេះថា កម្លាំងជំនាញ បានឃាត់ខ្លួនករណីដាក់ថ្នាំសណ្តំក្នុងស្រាបៀរ ឲ្យជនរងគ្រោះផឹក រួចបំភ័ន្តអោយជនរងគ្រោះវេលុយតាមវីឆាត ទៅគណនីជនសង្ស័យ អស់ទឹកប្រាក់ចំនួន 64,890$ (ប្រាំមួយម៉ឺនបួនពាន់ប្រាំបីរយកៅសិបដុល្លាអាមេរិក) ធ្វើឡើងនៅចំណុចហាងបាយជប៉ុន ក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២០

មន្រ្តីដដែលបន្តថា ជនរងគ្រោះមានឈ្មោះ Lie Hua Sen ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរអ្នកសាងសង់សំណង់ ស្នាក់នៅផ្ទះជួលជិតឧតុនិយម សង្កាត់៣ ក្រុងខេត្តព្រះសីហនុ បាត់បង់ប្រាក់ចំនួន 450,992 យន័ ស្មើនឹង 64,890$

ដោយឡែកជនសង្ស័យមានចំនួន៤នាក់៖ .ឈ្មោះ Wang Bin ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ .ឈ្មោះ Li Zhi Shun ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិចិន មុខរបរលក់សាច់អាំង ស្នាក់នៅមិនពិតប្រាកដ .ឈ្មោះ Zhou Wei You ភេទ ប្រុស អាយុ៤៤ ឆ្នាំ ជនជាតិ ចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ និង៤.ឈ្មោះ Pei Quay ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិត ប្រាកដ

គួរបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ៖ ដោយយោងពាក្យបណ្តឹងរបស់ជនរងគ្រោះ ,យោងលទ្ធផលពិសោធន៍ពីមន្ទីរពេទ្យចិនយីហោថៃខាង” , យោងតាមរូបភាព កាមេរ៉ាសុវត្ថិភាព នៅក្នុងអាហារដ្ឋាននោះ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់នេះ ត្រូវបានកម្លាំងនគរបាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print