ព្រឹកនេះ លោក ហ៊ុន ម៉ានី អញ្ជើញក្នុងវេទិកា “ការជំរុញសហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម”

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានឹងជួបជាមួយសហគ្រិនមូលដ្ឋានខេត្តស្វាយរៀងក្នុងវេទិកាពិភាក្សាលើកកំពស់សមត្ថភាពយុវជន និងសហគ្រិនក្រោមប្រធានបទ “ការជំរុញសហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម”។

កម្មវិធីនេះជាការផ្តួចផ្តើម និងរៀបចំដោយនាយកដ្ឋានហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងជំរុញសហគ្រិនភាពនៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលខេត្តស្វាយរៀង និង ស.ស.យ.ក. ខេត្តស្វាយរៀង។

សូមជម្រាបផងដែរថា ៖ វេទិកានាព្រឹកនេះ ក៏នឹងមានវត្តមានចូលរួមពីសំណាក់លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង រួមជាមួយវត្តមាន លោក លោកស្រី យុវជនស.ស.យ.ក. និងសហគ្រិននៅខេត្តស្វាយរៀងជាច្រើនរូប៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print