ប្រចណ្ឌ​ខ្លាំងពេក!! បុរសចិនម្នាក់ឃេីញប្រពន្ធរបស់ខ្លួននៅក្នុងបន្ទប់ជាមួយមិត្តប្រុស​ក៏ឈ្លោះគ្នាផ្អេីលដល់សមត្ថកិច្ចខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បាន
បោកក្បាលផ្ទប់នឹងកញ្ចក់រថយន្តហូរឈាមពេញមុខ​ក្រោយពីបានឃេីញ
ប្រពន្ធ​នៅក្នុងបន្ទប់ជាមួយមិត្តប្រុស​ក៏ឈ្លោះប្រកែកគ្នាដាយសារតែការប្រចណ្ឌ​ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ(ប្ដី) បានជិះរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AA- 5745 មករកប្រពន្ធរបស់ខ្លួននៅក្បែរផ្លូវលេខ៣៧១​ ខណៈពេលឃើញប្រពន្ធរបស់ខ្លួននៅជាមួយនិឹងមិត្តប្រុសក្នុងបន្ទប់ បុរសជាប្តីក៏បានចូលទៅអូសដៃប្រពន្ធរបស់ខ្លួនមកចូលក្នុងរថយន្តក្នុងគោលបំណងនាំប្រពន្ធទៅផ្ទះរបស់ខ្លួនវិញ ។ ក្នុងអំឡុងពេលនោះ​ បុរសម្នាក់ដែលត្រូវជាមិត្តប្រុសរបស់ប្រពន្ធជនរងគ្រោះក៏ចេញមកឈ្លោះប្រកែកជាមួយនិឹងជនរងគ្រោះយ៉ាងខ្លាំង
រហូតដល់មានការប្រតាយប្រតប់គ្នា។

​ បន្ទាប់មកជនរងគ្រោះ(ប្ដី)ក៏ស្ទុះទៅចាប់ទាញប្រពន្ធរុញចូលទៅក្នុងរថយន្តហើយបេីកចេញមកខាងក្រៅ​ ធ្វេីឲ្យរថយន្តរអិលពីជាន់លេីមកក្រោមទៅបុកជាមួយជញ្ចាំង​ថ្ម​ធ្វេីឲ្យស្ត្រីជាប្រពន្ធសន្លប់បាត់មាត់ឈឹងនៅក្នុងរថយន្ត​ និងខ្លួនឯងរបួសបែកញ្ចេីមហូរឈាមផងដែរ​ ចំណែកឯរថយន្តរងការខូចខាតយ៉ាងដំណំ។

​ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើអន្តរាគមន៍ដោយបានឃាត់ខ្លួនជនបង្ក និងជនរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីធ្វើការសាកសួរ​នាំ​ ។ ចុងក្រោយ​ពួកគេត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ចាក់អង្រែលេី​ជួយសម្របសម្រួល​ឱ្យទៅផ្ទះវិញរៀងៗខ្លួនដោយមិនមានការប្ដឹងផ្ដល់អ្វីឡេីយ​ ៕

ដោយ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print