ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សា ឆ្លងរបៀបវារៈសំខាន់ៗចំនួន៣ ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិចំនួន៥

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងឆ្លងរបៀបវារៈសំខាន់មួយចំនួន។

សេចក្តីជូនព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ៖ កិច្ចប្រជុំនេះធ្វើឡើង នៅវិមានសន្តិភាព និងពិភាក្សាទៅលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
ទី១-សេចក្ដីព្រាងគោលនយោបាយជាតិ ស្ដីពីដំឡូងមី ២០២០-២០២៥។
ទី២-សេចក្ដីព្រាងរបាយការណ៍ ស្ដីពី វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥(IDP) ក្នុងឆ្នាំ២០១៧-២០១៨។
ទី៣-បញ្ហាផ្សេងៗសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិក្នុងនោ៖
៣.១-សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋ ប្រជាមានិតចិន។
៣.២-សេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ ស្ដីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។
៣.៣-សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិក នៃអនុសញ្ញាមីណឺម៉ាតា ស្ដីពីបារ៉ត។
៣.៤-សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្ដីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។
៣.៥-សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី។
បន្តិចទៀតនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងឆ្លងរបៀបវារៈសំខាន់ខាងលើ នៅវិមានសន្តិភាព៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print