ភ្នំពេញ៖ មានករណីជាសះស្បើយ ០២នាក់ និងកណឺវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ នេះបើយោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាន នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះ។
សូមបញ្ជាក់ថា៖ ករណីជាសះស្បើយ មាន
បុរសជនជាតិខ្មែរ ចំនួន ០២នាក់ ។
– បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល។
– បុរសអាយុ ២២ឆ្នាំ មានអាស័យដ្ឋាននៅភូមិជីមាន់ ឃុំក្រែក ស្រុកក្រែក ខេត្តត្បូងឃ្មុំ។
សម្គាល់ ៖ បុរសទាំង ០២នាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត បាន បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី ត្រូវបានព្យាបាល អវិជ្ជមានវីរុសកូវីដ-១៩ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ ភ្នំពេញ។ ដោយឡែកករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ០១នាក់៖
– ស្ត្រីជនជាតិខ្មែរអាយុ ៥១ឆ្នាំ មានអាស័យដ្ឋាននៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកធ្វើ ដំណើរមកពីសហរដ្ឋអាមេរិក ដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាកតេស្តលើកទី០២ របស់គាត់ ទទួលបានលទ្ធ ផល វិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាក ព្យាបាលមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕
ដោយ៖ សុខ ខេមរា