លោក ជាម យៀប ដឹកនាំប្រជុំផ្ទៃក្នុង​ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនបី

ចែករំលែក៖

ភ្នំពេញ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដោយមានការចូលរួមពី លោកអនុប្រធានគណៈកម្មការ និងលោកស្រីលេខាធិការគណៈកម្មការ លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មការ បានប្រជុំផ្ទៃក្នុង​ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនបី ។ កិច្ចប្រជុំផ្ទៃក្នុងនេ​ ធ្វើឡេីងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
១-សេចក្តីព្រាងស្រីពីការអនុម័តយល់ព្រមលើ
-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ីស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ
-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ​ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងប្រាក់ចំណូលនិងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ
២-សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ។
៣-សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print