ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់និងថ្នាំញៀន១០កញ្ចប់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយជំនាញស្រុកស្វាយទាបនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឃាត់ខ្លួនពាក់ពន្ធ័ករណីថ្នាំញៀននៅថ្ងៃទី១៣ខែសីហាឆ្នាំ២០២០  នៅចំណុចភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាបខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមានឈ្មោះ តេង សុខចាន់ណា  អាយុ ២២ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិទួលអង្គប់ ឃុំសំបួរស្រុកស្វាយទាបខេត្តស្វាយរៀង
និងឈ្មោះកើត បូរី  អាយុ32 ឆ្នាំមុខរបរជាងពិដាន រស់នៅភូមិបែកចាន ឃុំរមាំងថ្កោលស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានបន្តថាថ្ងៃទី១៣ខែសីហាឆ្នាំ២០២០ វេលាម៉ោង៩និង២០នាទីព្រឹកនៅចំណុចភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាបខេត្តស្វាយរៀងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសសង្ស័យឈ្មោះតេង សុខចាន់ណា
និងដកហូតបានសម្ភារៈប្រើប្រាស់មួយចំនួនម្ស៉ៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន៥ កញ្ចប់ទូរស័ព្ទចំនួនមួយគ្រឿង គ្រឿងនិងម៉ូតូមួយគ្រឿង។

ប្រភពបានបន្តទៀតថា
ក្រោយមកសមត្ថកិច្ចបានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតដែលមានឈ្មោះ កើត បូរី និងរកឃើញនិងដកហូតសម្ភារវត្ថុតាងរួមមាន:
ម្ស៉ៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន៥កញ្ចប់តូច ទូរស័ព្ទចំនួន១គ្រឿង ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់សមត្ថកិច្ចបានកសាងសំណុំ រឿងចាត់ការបន្តតាមច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print