កម្មករសំណង់២ក្រុមផឹកសុីជាប់គ្នាពេលស្រវឹងរៀងខ្លួនបង្កជាហិង្សាវាយគ្នា ស្លាប់ម្នាក់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ កម្មករសំណង់២ក្រុម ផឹកសុី២វង់ផ្សេងគ្នា ពេលស្រវឹងស្រឿងៗក៏កេីតជាទំនាស់ពាក្យសម្តីឈានទៅដល់កេីតហិង្សាវាយគ្នាបណ្តាលឲ្យភាគីម្ខាងរបួសបែកក្បាល ទ្រាំលែងបាន ទេីបទាញគល់ឫស្សី ដំបង លើកគ្នាចូល វាយតបតវិញ បណ្តាលឲ្យគូទំនាស់រងរបួសធ្ងន់ធ្ងរម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាអកុសល២ម៉ោងក្រោយក៏បានស្លាប់រីឯច្រើននាក់ទៀតរងរបួស នាំគ្នាគេចខ្លួនបាត់អស់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចរោងកម្មករ បុរីធូលន ក្រុម២ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ លុះនៅព្រឹកថ្ងៃទី១៣ ខែសីហានេះ កម្លាំងសមត្ថកិច្ចកោសល្យវិច័យក្រុង សហការជាមួយកម្លាំងមូលដ្ឋាន អាជ្ញាធរ ចុះទៅពិនិត្យ សាកសួរដល់ទីតាំងកើតហេតុ ។

សពជនរងគ្រោះឈ្មោះ មួន រើន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ស្នាក់នៅរោងកម្មករកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តព្រៃវែង ។
ចំណែកជនរងគ្រោះក្លាយជាជនសង្ស័យឈ្មោះ សុខា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងស្នាក់នៅរោងជាប់គ្នា មានស្រុកកំណើត ខេត្តព្រៃវែង ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ កម្មករ២ក្រុមនាំគ្នាផឹកសុី មួយក្រុមគ្នា៣នាក់ ផឹកស្រាស ជាភាគីអ្នកស្លាប់ ចំណែកម្ខាងទៀតគ្នា៥នាក់ ផឹកស្រាបៀរ ជាភាគីខាងអ្នករត់ចោលរោង ។

ប្រភពបន្តទៀតថា ភាគីទាំង២ សុទ្ធតែកម្មករធ្វើការងារជាមួយគ្នា ស្នាក់នៅរោងជាប់គ្នា លុះដល់វេលាម៉ោង៧យប់ ថ្ងៃទី១២ ខែសីហា ការផឹកសុីក្បែរគ្នា ហៅទៅផឹកមក ស្រាប់តែទាក់ពាក្យ ទាក់សម្តី រហូតដល់ជនរងគ្រោះឈ្មោះ មួន រើន យកញញួស្ទុះទៅវាយក្បាល ឈ្មោះ សុខា បណ្តាលឲ្យបែកក្បាល លុះទ្រាំលែងបាន ឈានដល់ប្រើកម្លាំងបាយ ប្រដាប់ដោយគល់ឫស្សី ដំបងឈើ លើកគ្នាចូលវាយតបតវិញ បណ្តាលឲ្យឈ្មោះ មួន រើន រងរបួសធ្ងន់ធ្ងរ ត្រូវបានកម្មករដូចគ្នា ដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យព្រះកុសុមៈ តែជាអកុសល នៅវេលាម៉ោង៩យប់ ថ្ងៃដដែលបានស្លាប់ទៅហើយ សាកសពតំកល់ទុកនៅមន្ទីរពេទ្យ រីឯជនរងគ្រោះ៧នាក់ទៀត បានរត់គេចខ្លួនបាត់អស់ ។

ជុំវិញករណីខាងលើ រហូតមកដល់ព្រឹកថ្ងៃទី១៣នេះ បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញកោសល្យវិច័យក្រុង រួមសហការជាមួយកម្លាំងមូលដ្ឋានចុះទៅសាកសួរ ធ្វើកំណត់ហេតុ ពិនិត្យលើវត្ថុតាងបន្សល់ទុក និងបន្តទៅពិនិត្យសាកសពដែលកំពុងតំកល់ទុកនៅឯមន្ទីរពេទ្យ ៕ដោយសុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print