ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនប្រជាពលរដ្ឋជាទូទៅថា៖ ខាងក្រោមនេះជាលេខទូរស័ព្ទទំនាក់ទំនងរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ គឺ
លោកវរសេនីយ៍ឯក សាន សុខសីហា (069 516 999)។ ដូច្នេះ ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន ទាំង១៤ខណ្ឌ អាចខលបាន។
លោកស្នងការ តម្រូវឱ្យដើម្បីឱ្យមន្ត្រីនគរបាលជាតិ ត្រូវបម្រើ ការពារប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង ផ្តល់សេវាសាធារណៈ ក្នុងនោះលោកថែមទាំង ផ្តល់នូវចក្ខុវិស័យ ៩ចំណុច របស់លោក ក្នុងនាមជា អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ៖
១. ពង្រឹងកងកម្លាំងអនុវត្តឲ្យបានល្អនូវបទបញ្ជា និង វិន័យកងកម្លាំងនគរបាលជាតិ ដោយត្រូវមានសីលធម៌ល្អ ត្រូវស្លៀកពាក់ឲ្យបានត្រឹមត្រូវ និងកាត់សក់ខ្លីជានិច្ច
២. ពង្រឹងការហ្វឹកហាត់ និងការបណ្តុះបណ្តាលជំនាញជាប្រចាំដល់មន្ត្រីដេីម្បីស្របតាមការរីកចម្រេីន និងងាយស្រួលយកទៅអនុវត្តការងារប្រចាំថ្ងៃឲ្យបានកាន់តែល្អប្រសេីរ
៣. រៀបចំសាងសង់អគារស្នងការថ្មី ប្រកបដោយគុណភាពខ្ពស់ បំពាក់ដោយបច្ចេកទេសទំនេីប សម្រាប់មន្ត្រីទាំងអស់ងាយស្រួលក្នុងការបំពេញភារកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមួយនិងអនាម័យស្អាត និងបរិស្ថានល្អ
៤. រៀបចំកាត់សម្លៀកបំពាក់ដល់កងកម្លាំងដេីម្បីស្លៀកពាក់ឲ្យបានស្អាតស្រុះគ្នា និងជាគំរូដ៏ល្អសម្រាប់នគរបាលជាតិ
៥. បំពាក់សម្ភារ: និងមធ្យោបាយឲ្យបានគ្រប់គ្រាន់សម្រាប់កងកម្លាំងដេីម្បីងាយស្រួលក្នុងការបម្រេីប្រជាពលដ្ឋ ធានាការពារឲ្យបានសុខសុវត្ថិភាពជូនប្រជាលរដ្ឋ ជាពិសេសផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ
៦. រៀបចំសាងសង់អគារស្នាក់នៅ និងអាហារដ្ឋាន សម្រាប់ផ្តល់ភាពងាយស្រួលដល់កម្លាំងអន្តរាគមន៍ក្នុងការប្រចាំការ ២៤ម៉លេី២៤ម៉ និងរៀបចំសាងសង់ឃ្លាំងថ្មីដែលមានលក្ខណ:ស្តង់ដា សម្រាប់ដាក់សម្ភារ:ផ្សេងៗ ធានាឲ្យបានការប្រេីប្រាស់បានយូរអង្វែង
៧. រៀបចំសាងសង់សាលប្រជុំធំដែលមានលក្ខណ:ស្តង់ដាទំនេីប ប្រកបដោយគុណភាពខ្ពស់ និងបំពាក់ដោយបច្ចេកវិទ្យាទំនេីប និង
ត្រៀមជាប្រចាំ នូវស្បៀងគ្រប់ប្រភេទ នៅក្នុងឃ្លាំងសម្រាប់កងកម្លាំង
៨. បំពាក់នៅមធ្យោបាយល្អៗ ថ្មីៗ ដេីម្បីងាយស្រួលដល់កងកម្លាំងក្នុងការបំពេញភារកិច្ច និងចុះប្រតិបត្តិការការងារ
៩. យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមន្ត្រីក្រោមឱវាទទាំងអស់ដែលមានជំងឺ ជួបគ្រោះថ្នាក់ចរាចរណ៍ និងជួបបញ្ហាផ្សេងៗ៕
ដោយ៖ សុខ ខេមរា