ក្រសួងសុខាភិបាល ចេញសារអប់រំ បង្ហាញរបៀបរបបរស់នៅធម្មតា តាមបែបគន្លងថ្មី ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានផលិតខិត្តប័ណ្ណ ជាសារអប់រំដ៏សំខាន់ៗ ដែលមានចំណងជើងថា «រស់នៅធម្មតា តាមបែបគន្លងថ្មី» ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ បានដឹង និងអនុវត្តន៍នូវរបៀបរបបរស់នៅប្រចាំថ្ងៃរបស់ខ្លួន បង្ការការពារនូវជំងឺកូវីដ១៩។ នេះបើយោងតាម គំនូរសារអប់រំ ចំនួន៧សន្លឹក ដែលលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្ញើចូលឱ្យអ្នកសារព័ត៌មាន តាមប្រព័ន្ធ Telegram ក្នុងគ្រុបនីមួយៗ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។
សូមបញ្ជាក់ថា៖ ក្រសួងសុខាភិបាល បានក្រើនរំលឹក នាំគ្នាការពារការចម្លងវីរុសកូវីដ-១៩​ តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងរបស់ក្រសួងសុខាភិបាល​ នាឱកាសឈប់សម្រាកយូរខាងមុខនេះផង​ និងនៅគ្រប់ពេលវេលា​ គ្រប់កាលទេស:​ និងគ្រប់ទីកន្លែង​ កុំឲ្យមានការចម្លងចូលក្នុងសហគមន៌យេីង​។ សុំជូនសារអប់រំសុខភាព​ មានដូចខាងក្រោមនេះ​ ៖

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print